{
  "data":{
  "audio": "https://admin.gtbs.info/assets/cd380082-29cd-4d4c-9ea8-fc56a3e15505",
  "category": "Jesus",
  "date_created": "2019-04-04T13:14:36-0600MDT",
  "date_updated": "2026-11-14T08:35:16-0600CST",
  "id": 359,
  "images": [],
  "language": "km",
  "main": false,
  "parent": 20,
  "repository": "A Savior for You",
  "status": "Publish",
  "summary": "តើ​អ្នក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ឬ​ទេ? សេចក្តី​ភ័យ​ខ្លាច​និង​ការ​ដឹង​ខ្លួន​ថា​មាន​បាប ​អាច​នឹង​ឆក់​យក​សេចក្ដី​សុខ​របស់​យើង​បាន។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា &ldquo;តើ​ខ្ញុំ​អាច​សប្បាយ​ចិត្ត​បាន​យ៉ាង​ដូច​ម្តេច&rdquo;? ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក! មាន​ព្រះ​មួយ​អង្គ​ដែល​អាច​ជួយ​អ្នក​បាន។ ទ្រង់​អាច​អត់​ទោស​អំពើ​បាប​របស់​អ្នក ព្រម​ទាំង​ផ្ដល់​សេចក្ដី​សុខ​ដ៏​យូរ​អង្វែង​ដល់​អ្នក​បាន​ថែម​ទៀត​ផង។ សូម​ឱ្យ​ខ្ញុំ​ប្រាប់​អ្នក​អំពី​ទ្រង់ ព្រះ​អង្គ​មាន​នាម​ថា «ព្រះ​យេស៊ូវ»។ ព្រះ​វរបិតា​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​តែ​មួយ​អង្គ​គត់ ដែល​បាន​បង្កើត​ពិភព​លោក និង​របស់​សព្វ​សារពើ ហើយ​ទ្រង់​ក៏​ជា​ព្រះ​អាទិករ​របស់​អ្នក​និង​ខ្ញុំ​ផង​ដែរ។ ព្រះ​ជាម្ចាស់​ស្រឡាញ់​ពួក​យើង ព្រម​ទាំង​មនុស្ស​លោក​ទាំង​អស់​ខ្លាំង​ណាស់ បាន​ជា​ទ្រង់​ចាត់​បញ្ជូន​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ មក​លើ​ពិភព​លោក​នេះ។ កាល​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ ទ្រង់​បាន​ប្រោស​មនុស្ស​មាន​ជំងឺ​ឱ្យ​បាន​ជា​សះ​ស្បើយ កម្សាន្ត​ចិត្ត​ដល់​មនុស្ស​សោក​សង្រេង ប្រោស​ភ្នែក​ដែល​ខ្វាក់​ឱ្យ​ភ្លឺ​ឡើង​វិញ ហើយ​ក៏​បាន​បង្រៀន​មនុស្ស​នូវ​កិច្ចការ​ជា​ច្រើន​ដែរ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឱ្យ​យើង​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​ព្រះ​វរបិតា​របស់​ទ្រង់​មាន​ចំពោះ​អ្នក​និង​ខ្ញុំ ដូច្នេះ ទ្រង់​បាន​បង្រៀន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​ពន្យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​ទ្រង់។ អ្នក​អាច​អាន​រឿង​ខាង​ក្រោម​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ កណ្ឌ​លូកា ១៥.​១១-​២៤៖ មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២​នាក់ ឪពុក​បាន​គិត​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ​រហូត​ដល់​ថ្ងៃ​មួយ កូន​ប្រុស​ពៅ​ទាស់​ប្រឆាំង​ហើយ​មក​ជួប​ឪពុក រួច​និយាយ​ថា &ldquo;ខ្ញុំ​មិន​ចូល​ចិត្ដ​ផ្ទះ​នេះ​ទេ ខ្ញុំ​ចង់​រស់​នៅ​តាម​ចិត្ត​ខ្លួន​ឯង ឥឡូវ​ខ្ញុំ​នឹង​ចេញ​ពី​ទី​នេះ​ទៅ។ សូម​ប្រគល់​ចំណែក​មរតក​ដែល​ត្រូវ​ចែក​ឱ្យ​ខ្ញុំ​នោះ​មក&rdquo;។ ឪពុក​គ្រាំ​គ្រា​ចិត្ត​ណាស់ តែ​គាត់​ក៏​ព្រម​ប្រគល់​លុយ​កាក់ ហើយ​អនុញ្ញាត​ឱ្យ​កូន​ទៅ។ គាត់​ឆ្ងល់​ក្នុង​ចិត្ត​ថា តើ​អាច​មាន​ឱកាស​ជួប​កូន​ប្រុស​របស់​ខ្លួន​ម្ដង​ទៀត​ទេ។ កូន​ប្រុស​នោះ​បាន​ចាក​ចេញ​ទៅ​យ៉ាង​ឆ្ងាយ សប្បាយ​រីក​រាយ​នឹង​លុយ​កាក់​ជាមួយ​មិត្តភក្តិ​របស់​គាត់ ហើយ​ក៏​បាន​ចាយ​លុយ​យ៉ាង​ខ្ជះ​ខ្ជាយ​តាម​ចិត្ត​ចង់។ គាត់​គិត​ថា អ្វីៗ​ពេល​នេះ​គឺ​ពិត​ជា​សប្បាយ​ណាស់! នៅ​ថ្ងៃ​មួយ ភ្លាមៗ​នោះ លុយ​ទាំង​ប៉ុន្មាន​ក៏​អស់​រលីង​ទៅ ហើយ​មិត្ត​ភឿន​របស់​គាត់​ក៏​បាន​ចាក​ចោល​គ្មាន​សល់​សូម្បី​ម្នាក់។ ឥឡូវ​នេះ ដោយសារ​ភាព​តែល​តោល​ឯកា និង​ភាព​កម្សត់​ទុគ៌ត តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា? គាត់​បាន​ទៅ​ជួប​កសិករ​ម្នាក់ បន្ទាប់​មក គេ​ក៏​ឱ្យ​គាត់​ទៅ​ដាក់​ចំណី​សត្វ​ជ្រូក ប៉ុន្តែ គេ​មិន​បាន​ឱ្យ​អាហារ​ដល់​កូន​ពៅ​គ្រប់​គ្រាន់​នោះ​ទេ។ គាត់​ឃ្លាន​ខ្លាំង​ណាស់​ស្ទើរ​តែ​ដាច់​ពោះ ដែល​គាត់​សឹង​តែ​ស៊ី​ចំណី​របស់​សត្វ​ជ្រូក។ ពេល​ចាប់ផ្ដើម​គិត​ពិចារណា​ពី​រឿង​អាក្រក់​ទាំង​អស់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត និង​ពី​អ្វីៗ​ដែល​បាន​ធ្វើ​ខុស​ដាក់​ឪពុក​ខ្លួន នោះ​គាត់​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ។ ថ្ងៃ​មួយ គាត់​បាន​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ដែល​ធ្លាប់​ផ្តល់​ឱ្យ និង​អ្វីៗ​ដែល​ធ្លាប់​មាន​ពី​កាល​នៅ​ផ្ទះ សូម្បី​តែ​អ្នក​បម្រើ​របស់​ឪពុក​ក៏​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ដែរ។ គាត់​បាន​គិត​ថា &ldquo;តើ​ខ្ញុំ​អាច​វិល​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​វិញ​បាន​ឬ​ទេ បន្ទាប់​ពី​កំហុស​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក? តើ​គាត់​នៅ​តែ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ខ្ញុំ​ពិត​ជា​មិន​ស័ក្ដិ​សម​នឹង​ធ្វើ​ជា​កូន​របស់​ឪពុក​សោះ​ឡើយ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ​តែ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​ឪពុក​ព្រម​ទទួល​យក​ខ្ញុំ​វិញ&rdquo;។ ភ្លាមៗ​នោះ កូន​ពៅ​ក៏​ក្រោក​ឡើង ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ឪពុក​វិញ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​លោក​ឪពុក​នឹង​ព្រម​អត់​ទោស​ដល់​រូប​គាត់​ដែរ​ឬ​ទេ។ ឪពុក​បាន​ទន្ទឹង​រង់​ចាំ​កូន​ប្រុស​ពៅ​ជានិច្ច តាំង​ពី​កូន​នោះ​បាន​ចាក​ចេញ​ទៅ។ ឪពុក​តែង​តែ​ឆ្ងល់​ថា &ldquo;តើ​កូន​ខ្ញុំ​អាច​នឹង​ត្រឡប់​មក​វិញ​ដែរ​ឬ​ទេ&rdquo;? នា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ដើរ​មក​ពី​ចម្ងាយ តើ​ម្នាក់​នោះ​អាច​ជា​កូន​ប្រុស​ពៅ​ឬ​ទេ? កាល​បាន​ដឹង​ច្បាស់​ថា​ជា​កូន​របស់​គាត់​ពិត​មែន នោះ​គាត់​ក៏​បាន​រត់​ទៅ​រក​ដោយ​សន្ធឹង​ដៃ​យ៉ាង​ធំ​ដើម្បី​ទទួល។",
  "tags": [
    "Jesus"
  ],
  "title": "ព្រះ​សង្គ្រោះ​សម្រាប់​អ្នក",
  "translations": {
    "ar": "/ar/tracts/%D9%85%D9%8F%D8%AE%D9%84%D9%91%D9%90%D8%B5%D9%8C-%D9%84%D9%8E%D9%83%D9%8E/",
    "bem": "/bem/tracts/umupusushi-kuli-iwe/",
    "bn": "/bn/tracts/%E0%A6%A4%E0%A7%8B%E0%A6%AE%E0%A6%BE%E0%A6%B0-%E0%A6%9C%E0%A6%A8%E0%A7%8D%E0%A6%AF-%E0%A6%8F%E0%A6%95%E0%A6%9C%E0%A6%A8-%E0%A6%AE%E0%A7%81%E0%A6%95%E0%A7%8D%E0%A6%A4%E0%A6%BF%E0%A6%A6%E0%A6%BE%E0%A6%A4%E0%A6%BE/",
    "ceb": "/ceb/tracts/usa-ka-manluluwas-para-kanimo/",
    "de": "/de/tracts/der-retter-f%C3%BCr-dich/",
    "en": "/tracts/a-savior-for-you/",
    "es": "/es/tracts/un-salvador-para-ti/",
    "fa": "/fa/tracts/%D9%86%D8%AC%D8%A7%D8%AA-%D8%AF%D9%87%D9%86%D8%AF%D9%87-%D8%A7%DB%8C-%D8%A8%D8%B1%D8%A7%DB%8C-%D8%AA%D9%88/",
    "fr": "/fr/tracts/un-sauveur-pour-toi/",
    "hi": "/hi/tracts/%E0%A4%86%E0%A4%AA%E0%A4%95%E0%A5%87-%E0%A4%B2%E0%A4%BF%E0%A4%8F-%E0%A4%8F%E0%A4%95-%E0%A4%89%E0%A4%A6%E0%A5%8D%E0%A4%A7%E0%A4%BE%E0%A4%B0%E0%A4%95%E0%A4%B0%E0%A5%8D%E0%A4%A4%E0%A4%BE/",
    "ht": "/ht/tracts/yon-sov%C3%A8-pou-ou/",
    "id": "/id/tracts/seorang-juruselamat-untukmu/",
    "it": "/it/tracts/un-salvatore-per-te/",
    "ja": "/ja/tracts/%E3%81%82%E3%81%AA%E3%81%9F%E3%81%AE%E3%81%9F%E3%82%81%E3%81%AE%E6%95%91%E3%81%84%E4%B8%BB/",
    "kk": "/kk/tracts/%D1%81%D1%96%D0%B7%D0%B4%D1%96%D2%A3-%D2%9B%D2%B1%D1%82%D2%9B%D0%B0%D1%80%D1%83%D1%88%D1%8B%D2%A3%D1%8B%D0%B7/",
    "ko": "/ko/tracts/%EB%8B%B9%EC%8B%A0%EC%9D%98-%EA%B5%AC%EC%9B%90%EC%9E%90/",
    "ln": "/ln/tracts/mobikisi-moko-mpo-na-yo/",
    "mg": "/mg/tracts/ilay-mpamonjy-ho-anao/",
    "mn": "/mn/tracts/%D1%82%D0%B0%D0%BD%D0%B4-%D0%B7%D0%BE%D1%80%D0%B8%D1%83%D0%BB%D0%B0%D0%B3%D0%B4%D1%81%D0%B0%D0%BD-%D0%B0%D0%B2%D1%80%D0%B0%D0%B3%D1%87/",
    "mos": "/mos/tracts/f%C3%A3agd-y%C3%A3mb-y%C4%A9nga/",
    "ne": "/ne/tracts/%E0%A4%A4%E0%A4%AA%E0%A4%BE%E0%A4%88%E0%A4%82%E0%A4%95%E0%A5%8B-%E0%A4%B2%E0%A4%BE%E0%A4%97%E0%A4%BF-%E0%A4%8F%E0%A4%95-%E0%A4%AE%E0%A5%81%E0%A4%95%E0%A5%8D%E0%A4%A4%E0%A4%BF%E0%A4%A6%E0%A4%BE%E0%A4%A4%E0%A4%BE/",
    "nl": "/nl/tracts/een-zaligmaker-voor-u/",
    "no": "/no/tracts/en-frelser-for-deg/",
    "pdt": "/pdt/tracts/een-heilant-fa-die/",
    "pl": "/pl/tracts/zbawiciel-dla-ciebie/",
    "pt": "/pt/tracts/um-salvador-para-voc%C3%AA/",
    "rn": "/rn/tracts/umukiza-wanyu/",
    "ru": "/ru/tracts/%D1%81%D0%BF%D0%B0%D1%81%D0%B8%D1%82%D0%B5%D0%BB%D1%8C-%D0%B4%D0%BB%D1%8F-%D1%82%D0%B5%D0%B1%D1%8F/",
    "rw": "/rw/tracts/umucunguzi-wawe/",
    "sn": "/sn/tracts/muponisi-wenyu/",
    "st": "/st/tracts/mopholosi-oa-hau/",
    "sv": "/sv/tracts/en-fr%C3%A4lsare-f%C3%B6r-dig/",
    "sw": "/sw/tracts/mwokozi-kwa-ajili-yako/",
    "te": "/te/tracts/%E0%B0%AE%E0%B1%80-%E0%B0%95%E0%B1%8A%E0%B0%B0%E0%B0%95%E0%B1%81-%E0%B0%92%E0%B0%95-%E0%B0%B0%E0%B0%95%E0%B1%8D%E0%B0%B7%E0%B0%95%E0%B1%81%E0%B0%A1%E0%B1%81/",
    "tg": "/tg/tracts/%D0%BD%D0%B0%D2%B7%D0%BE%D1%82%D0%B4%D0%B8%D2%B3%D0%B0%D0%BD%D0%B4%D0%B0-%D0%B1%D0%B0%D1%80%D0%BE%D0%B8-%D1%82%D1%83/",
    "th": "/th/tracts/%E0%B8%9E%E0%B8%A3%E0%B8%B0%E0%B8%9C%E0%B8%B9%E0%B9%89%E0%B8%8A%E0%B9%88%E0%B8%A7%E0%B8%A2%E0%B9%83%E0%B8%AB%E0%B9%89%E0%B8%A3%E0%B8%AD%E0%B8%94%E0%B8%AA%E0%B8%B3%E0%B8%AB%E0%B8%A3%E0%B8%B1%E0%B8%9A%E0%B8%84%E0%B8%B8%E0%B8%93/",
    "tr": "/tr/tracts/sizin-i%C3%A7in-bir-kurtar%C4%B1c%C4%B1/",
    "ur": "/ur/tracts/%D8%A7%D9%93%D9%BE-%DA%A9%DB%92-%D9%84%D9%90%DB%8C%DB%92%D9%94-%D9%86%D8%AC%D8%A7%D8%AA-%D8%AF%DB%81%D9%90%D9%86%D8%AF%DB%81/",
    "vi": "/vi/tracts/m%E1%BB%99t-ch%C3%BAa-c%E1%BB%A9u-th%E1%BA%BF-cho-b%E1%BA%A1n/",
    "war": "/war/tracts/usa-ka-magtaralwas-para-ha-imo/",
    "zh": "/zh/tracts/%E4%BD%A0%E7%9A%84%E6%95%91%E4%B8%BB/"
  },
  "url": "/km/tracts/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80/",
  "version": "20.1.12.4"
},
  "meta": {
    "base_url": "https://gtbs.org/",
    "language": "km",
    "total":42,
    "date": "2026-11-14T17:16:28"
  }
}