សេចក្ដីស្រឡាញ់

តើអ្នកដឹងទេថា មានមនុស្សម្នាក់ដែលដឹងអ្វីគ្រប់យ៉ាងអំពីអ្នក? នោះគឺជាព្រះអម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងរបស់សព្វសារពើផង។ ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ទ្រង់ជ្រាបអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រង់ស្រឡាញ់អ្នក និងបានយាងមកលើផែនដីនេះដើម្បីសង្គ្រោះអ្នកពីបាប។ ទ្រង់មានផែនការសម្រាប់ជីវិតរបស់អ្នក ដើម្បីនាំមកក្តីអំណរដល់អ្នក។ ថ្ងៃមួយ ព្រះយេស៊ូវបានធ្វើដំណើរជាមួយមិត្ដរបស់ទ្រង់។ ទ្រង់បានយាងមកដល់ភូមិមួយនៅស្រុកសាម៉ារី។ ព្រះយេស៊ូវបានសម្រាកនៅក្បែរអណ្ដូងទឹកមួយ។ នៅពេលនោះ មិត្ដរបស់ទ្រង់បានទៅទិញម្ហូបអាហារអស់ហើយ។ ពេលដែលទ្រង់កំពុងតែគង់នៅទីនោះ មានស្ដ្រីម្នាក់មកដងទឹកពីអណ្ដូង។ ព្រះយេស៊ូវបានសុំនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង។» ស្ដ្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង «លោកសុំទឹកខ្ញុំ? តើលោកមិនដឹងទេឬអីថាខ្ញុំជាសាសន៍សាម៉ារី? ប៉ុន្តែសាសន៍យូដារបស់លោក មិនត្រូវគ្នានឹងសាសន៍យើងខ្ញុំទេ!» ព្រះយេស៊ូវតបយ៉ាងសុភាពថា៖ «បើនាងពិតជាដឹងច្បាស់អំពីព្រះ ហើយនិងអ្នកដែលនាងកំពុងនិយាយជាមួយ នាងនឹងសុំឲ្យខ្ញុំប្រទានទឹកដែលរស់ដល់នាងវិញ។ ខ្ញុំនឹងពេញចិត្ដឲ្យ។» ស្ដ្រីម្នាក់នោះមើលទៅទ្រង់យ៉ាងភ្ញាក់ផ្អើល។ ហើយនាងនិយាយថា៖ «លោកម្ចាស់! អណ្ដូងនេះជ្រៅណាស់។ លោកក៏គ្មានអ្វីដងទឹកទេ។ តើលោកធ្វើដូចម្ដេចទើបអាចដងទឹករស់នោះបាន?» ព្រះយេស៊ូវក៏បានឆ្លើយតបទៅនាងវិញថា៖ «អស់អ្នកណាដែលផឹកទឹកអណ្ដូងនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ។» ស្ដ្រីនោះបាននិយាយថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកខ្ញុំផង ដូចនេះខ្ញុំនឹងមិនស្រេកទៀតទេ ហើយក៏មិនបាច់មកដងទឹកនៅទីនេះទៀតដែរ។» ព្រះយេស៊ូវបានមានបន្ទូលថា៖ «ទៅប្រាប់ប្ដីរបស់នាងហើយចាំត្រឡប់មកវិញ។» នាងតបថា៖ «ខ្ញុំម្ចាស់ គ្មានប្ដីទេ។» ព្រះយេស៊ូវមានបន្ទូលថា៖ «និយាយនេះត្រូវហើយ។ នាងធ្លាប់មានប្ដីប្រាំនាក់មកហើយ រីឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្ដីនាងទេ។» នាងងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសម្នាក់នេះដឹងពីខ្ញុំដោយរបៀបណា? «លោកម្ចាស់ ខ្ញុំអាចយល់ថា លោកគឺជាហោរាហើយ។ ខ្ញុំមានសំណួរមួយសម្រាប់លោក។ សាសន៍របស់ខ្ញុំបានថ្វាយបង្គំព្រះនៅទីកន្លែងនេះ តែពួកលោកថា ក្រុងយេរូសាឡឹមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ។» ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «កន្លែងដែលយើងថ្វាយបង្គំ នោះមិនសូវសំខាន់ទេ។ សព្វថ្ងៃនេះ អ្នកថ្វាយបង្គំពិតប្រាកដ អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិតនៅគ្រប់ទីកន្លែងក៏បាន»។ នាងបាននិយាយទៀតថា «ខ្ញុំដឹងថាព្រះមែស្យ៊ី (អ្នកតែងតាំង) នឹងយាងមក ដែលហៅថា ព្រះគ្រីស្ទ។ ពេលព្រះអង្គយាងមក ទ្រង់នឹងពន្យល់គ្រប់អ្វីទាំងអស់។» បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ។» នាងបានទុកក្អមចោល ហើយចូលទៅក្នុងក្រុង ព្រមទាំងស្រែកថា៖ «មក! ចូរមកមើល! មានបុរសម្នាក់ដែលបានប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» ព្រះយេស៊ូវគឺជាចម្លើយសម្រាប់គ្រប់តម្រូវការនិងសំណួររបស់អ្នក។ ទ្រង់ចង់ក្លាយជាមិត្ដរបស់អ្នក។ ទ្រង់ចង់បំពេញនូវភាពទទេស្អាតនៅក្នុងចិត្ដរបស់អ្នក។ ទ្រង់អាចជំនួសនូវសេចក្តីភ័យខ្លាច និងការជ្រួលច្របល់របស់អ្នកដោយភាពសុខសាន្ត។

Arabic Bengali Chinese Dutch English French German Haitian Creole Hindi Indonesian Italian Japanese Kazakh Kinyarwanda Korean Lingala Mossi Nepali (Macrolanguage) Norwegian Persian Plautdietsch Portuguese Punjabi Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Turkish

4 មេសា 2019 in  ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, ដំណឹងល្អ 1 minute

Iដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ​ មិន​ត្រូវ​វិនាស​ឡើយ​ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​វិញ (យ៉ូហាន ៣:១៦) ព្រះយេស៊ូវ​ជា​មិត្ដ​របស់​អ្នក ខ្ញុំ​មាន​មិត្ដ​ម្នាក់ គាត់​គឺជា​មិត្ដ​ដ៏​ល្អ​ម្នាក់​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ គាត់​ស្មោះត្រង់​និង​សប្បុរស​ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​គាត់​ដែរ។ គាត់​ឈ្មោះ​ថា​ ព្រះ​យេស៊ូវ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ចង់​ក្លាយ​ជាមិត្ដ​របស់​អ្នក។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ប្រាប់​អ្នក​អំពី​ទ្រង់។ យើង​នឹង​សិក្សា​រឿង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​គឺជា​សេចក្ដី​ពិត ពោល​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​អង្គ​គឺជា​ម្ចាស់​នៃ​ឋានសួគ៌​និង​ផែនដី​ហើយ​ក៏ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ដែរ។ ព្រះ​យេស៊ូវ​ ជា​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ហើយ​ព្រះ​អង្គ​ក៏​បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​លើ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា។ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ រួម​ទាំង​អ្នក​ហើយ​និង​ខ្ញុំ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​បញ្ជូន​កូន​តែ​មួយ​របស់​ព្រះ​អង្គ​ គឺ​ព្រះ​យេស៊ូវ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​លើ​ទ្រង់​ នឹង​មិន​ត្រូវ​វិនាស​ឡើយ​ តែ​នឹង​ទទួល​ជីវិតអស់កល្ប​ជា​និច្ច​វិញ។ (យ៉ូហាន ៣:១៦) ព្រះ​យេស៊ូវ​ប្រសូត​នៅ​លើ​ផែនដីជា​ទារក ឪពុក​ម្ដាយ​របស់​ទ្រង់​នៅ​ផែនដី​ឈ្មោះ លោក​យ៉ូសែប​និង​នាង​ម៉ារី។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​ ហើយ​ផ្ទំ​ក្នុង​ស្នូក។ ព្រះ​យេស៊ូវ​ចំរើន​វ័យឡើង​ជាមួយ​នឹង​លោក​យ៉ូសែប​និង​នាង​ម៉ារី ហើយ​ទ្រង់​បាន​ស្ដាប់​បង្គាប់​ពួក​គាត់​ ទាំង​ពីរ​ណាស់។ ទ្រង់​មាន​បង​ប្អូន​ប្រុស​ស្រី​លេង​ជាមួយ​នឹង​ទ្រង់។ ទ្រង់​តែងតែ​ជួយ​លោក​យ៉ូសែប​ នៅ​ក្នុង​រោង​ជាង​ឈើ​របស់​គាត់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ធំ​ពេញ​វ័យ​ ទ្រង់​បាន​បង្រៀន​មនុស្ស​អំពី​ព្រះ​វរបិតា​ទ្រង់​ដែល​គង់​នៅ​ឋានសួគ៌។ ទ្រង់​បាន​បង្ហាញ​ពួក​គេ​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដែល​មាន​ចំពោះ​ពួក​គេ។ ទ្រង់​ប្រោស​អ្នក​ជំងឺ​ ហើយ​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ខ្វល់​ខ្វាយ​ផង។ ព្រះ​អង្គ​ក៏​ជា​មិត្ដ​នៃ​ក្មេងៗ​ផងដែរ។ ទ្រង់​ចង់​ឲ្យ​ពួក​គេ​នៅ​ក្បែរ​ទ្រង់។ ទ្រង់​ចំណាយ​ពេល​ជាមួយ​ពួក​គេ ហើយ​ក្មេងៗ​ស្រឡាញ់​ព្រះ​យេស៊ូវ​ណាស់​ និង​ចង់​នៅ​ជាមួយ​ទ្រង់​ថែម​ទៀត​ផង។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន មិន​ស្រឡាញ់​ព្រះ​យេស៊ូវ​ទេ។ ពួក​គេ​ច្រណែន​ឈ្នានីស​ទ្រង់​ហើយ​ស្អប់​ទ្រង់។ ពួក​គេ​ស្អប់​ទ្រង់​ខ្លាំង​ណាស់ រហូត​ដល់​ចង់​សំលាប់​ទ្រង់។ មាន​ថ្ងៃ​ដ៏​គួរ​ឲ្យ​ខ្លាច​និង​រន្ធត់​បំផុត​មួយ ពួក​គេ​បាន​សំលាប់​ទ្រង់​ដោយ​ដំ​ដែក​គោល​ទ្រង់​ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ប៉ុន្តែ​ទ្រង់​បាន​សុគត​ជំនួស​យើង ដោយ​ព្រោះ​តែ​បាប​ដែល​យើង​រាល់​គ្នា​បាន​ប្រព្រឹត្ត។ រឿង​របស់​ព្រះ​យេស៊ូវ​ពុំ​បាន​បញ្ចប់​ជាមួយ​ការ​សុគត​របស់​ទ្រង់​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ពី​សេចក្ដី​ស្លាប់! ពួក​សិស្ស​របស់​ទ្រង់​បាន​ឃើញ​ទ្រង់។ ក្រោយ​មក​ទ្រង់​បាន​យាង​ទៅ​ឯ​នគរឋានសួគ៌​វិញ។ ថ្ងៃ​នេះ​ទ្រង់​អាច​ឃើញ​អ្នក និង​ឮ​អ្នក។ ទ្រង់​បាន​ដឹង​គ្រប់​ការ​ទាំង​អស់​ពី​អ្នក ហើយ​ទ្រង់​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះ​អ្នក។ គ្រាន់តែ​អ្នក​ចូល​ទៅ​រក​ទ្រង់​ដោយ​អធិស្ឋាន ហើយ​ទូល​ថ្វាយ​ទ្រង់​ពី​គ្រប់​បញ្ហា​ដែល​អ្នក​មាន ព្រោះ​ទ្រង់​ត្រៀម​អង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​ជួយ​អ្នក។ អ្នក​អាច​អោន​ក្បាល​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ទ្រង់​នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏បាន។ ថ្ងៃ​ណា​មួយ​ព្រះ​យេស៊ូវ​នឹង​យាង​មក​​ម្ដង​ទៀត! នៅ​ពេល​ដែល​ទ្រង់​យាង​មក​វិញ ទ្រង់​នឹង​នាំ​អស់​អ្នក​ណា​ដែល​ជឿ​ទ្រង់ ទៅ​ឋានសួគ៌​ជាមួ​យ​នឹង​ទ្រង់​មិន​ខាន។៚

Amharic Arabic Bemba (Zambia) Bengali Chinese Dutch English French German Haitian Creole Hindi Indonesian Japanese Kazakh Kinyarwanda Korean Lingala Malagasy Mossi Nepali (Macrolanguage) Norwegian Nyanja Oromo Persian Plautdietsch Polish Portuguese Punjabi Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Tonga (Zambia) Turkish Ukrainian Uzbek Vietnamese

22 កក្កដា 2018 in  ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, មិត្តភាព, ភាពឯកា 1 minute