ព្រះយេស៊ូវ

តើអ្នកស្គាល់ទ្រង់ទេ? ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែ ដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយ ទៅដល់អស់កល្បជានិច្ចតទៅ ហេព្រើរ (១៣:៨) មនុស្ស​ទាំង​អស់​មាន​ជំនឿ​និង​គោរព​ព្រះ ឬក៏​របស់​ផ្សេងៗ។ មនុស្ស​ខ្លះ​ថ្វាយ​បង្គំ​វត្ថុ ខ្លះ​ថ្វាយបង្គំ​មនុស្ស​ ខ្លះ​ថ្វាយ​បង្គំ​រូបសំណាក ហើយ​និង​មនុស្ស​ខ្លះ​ទៀត​ថ្វាយបង្គំ​ខ្លួន​ឯង។ ពួកគេ​បង្ហាញ​ការថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​តាម​បែប​ផ្សេងៗ។ ទោះបី​អំឡុងពេល​ពួក​គេ​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​ក៏ដោយ ក៏​ក្នុង​ចិត្ត​ពួកគេ​នៅតែ​មាន​ភាពភ័យខ្លាច​និង​ការខ្វះ​ភាពកក់ក្តៅ​ជានិច្ច។ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ថា​ដូចជា​បាន​ធូស្បើយ​ក៏​ភាពធូស្បើយ នោះ​បាន​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​មិនឈប់​ខ្វល់ខ្វាយ​ឡើយ។ ពួកគេ​តែង​ទទួល​ការខក​ចិត្ត​ទៅ​អនាគត ដូច​ដែល​គេ​ធ្លាប់​ទទួល​ពី​អតីតកាល​ដែរ។ ព្រះ​ដែល​ពួកគេ​បំរើ​នោះ ពុំ​អាច​បំពេញ​ចិត្ត​ពួកគេ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ។ តើ​អ្នក​ថ្វាយ​បង្គំ​អ្នកណា? តើ​ព្រះ​របស់​អ្នក​នៅ​ទីណា? ​តើ​ព្រះ​របស់​អ្នក​មាន​ជីវិត​រស់​នៅ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សំរាប់​អ្នក​ថ្ងៃ​នេះ? តើ​អ្នក​បាន​និយាយ​ទៅ​កាន់​ព្រះ​របស់​អ្នក​រាល់​ថ្ងែ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ឆ្លើយ​តប​នូវ​ការអង្វរក​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​ជឿ​លើ​អ្វី? សូម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​អំពី​ព្រះពិត​មួយ​អង្គ ដែល​មាន​ជ័យជំនះ​លើ​អារក្សសា​តាំង​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​យើង។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អាទិ​ករ (អ្នកបង្កើត) ទ្រង់​គ្រាន់តែ​មាន​បន្ទូល អ្វីៗ​ទាំងអស់​ក៏​កើត​ឡើង។ ព្រះគម្ពីរ​បរិសុទ្ធ​នឹង​ប្រាប់​អ្នក​អំពី​ព្រះ​នៃ​នរគស្ថានសួគ៌ ដែល​បាន​បង្កើត​មនុស្ស​ពី​ធូលីដី​មក។ សូម​អាន​នៅ​ព្រះគម្ពីរ លោកុប្បត្តិ (ជំពូក១-២)។ ទ្រង់​គឺជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ ទ្រង់​គ្មាន​ការចាប់ផ្តើម និងគ្មាន​ទីបញ្ចប់​ទេ។ ព្រះអង្គ​គឺ​មិន​ប្រែ​ប្រួល​មិន​ថាម្សិលមិញ ថ្ងៃ​នេះ និង​ជារៀង​រហូត។ ទ្រង់​ជា​អ្នក​បង្កើត ជា​អ្នក​ការពារ និង​ជា​ព្រះ​ដែល​ថែរក្សា​គ្រប់​អ្វីៗទាំង​អស់។ (កិច្ចការ១៧:២២-៣៤) ព្រះអង្គ​ទ្រង់អស្ចារ្យ​និង​មហិមា ទ្រង់​គង់​នៅ​ឋានសួគ៌។ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក។ ទ្រង់​បាន​ឃើញ​អ្នក​ក្នុង​ចំណោម​បណ្ដាជន។ ទ្រង់​អាណិតអាសូរ​ហើយ​ស្រឡាញ់​អ្នក។ ព្រះអង្គ​ចង់​ធ្វើជា​មិត្ត​សម្លាញ់​របស់​អ្នក។ ទ្រង់​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ធ្វើជា​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក។ ព្រះ​អង្គ​ចង់​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ…” (យ៉ូហាន: ១៥:៤) បើ​ទ្រង់​មិន​គង់​នៅ​ក្នុង​ចិត្ដ​អ្នក​ទេ តើ​មាន​នរណា​ទៀត? បើ​យើង​ពិចារណា​ពី​អ្វី​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​យើង នោះ​យើង​អាច​មើល​ឃើញ​ថា​អារក្សសាតាំង​វា​កំពុង​គ្រប់គ្រង ហើយ​បំផ្លាញ​ជីវិត​របស់​មនុស្ស​ជា​ច្រើន។ អារក្សសាតាំង​វា​បាន​គ្រប់​គ្រង​ដួង​ចិត្ដ​របស់​ពួក​គេ។ វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​អាក្រក់​ដូចជាៈ និយាយ​កុហក កាមគុណ ផិតក្បត់ បោក​បញ្ឆោត លួច សងសឹក ហើយ​និង​អំនួត។ បើ​មារ​សាតាំង​វា​រស់​នៅ​ក្នុង​ចិត្ត​អ្នក វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ដ​អំពើបាប​កាន់​តែ​ច្រើន​ឡើងៗ ហេតុអ្វី​អ្នក​មិន​ត្រឡប់​មក​រក​ព្រះ? គឺ​ព្រះ​អង្គ​ហើយ ដែល​បាន​លះបង់​បុត្រា​តែ​មួយ​អង្គ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​សុគត​ដើម្បី​លោះ​បាប​របស់​អ្នក ហើយ​និង​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ (យ៉ូហាន: ៣:១៦)។ អ្នក​ប្រហែល​ជា​សួរ​ថា"តើ​ពាក្យ​នេះ​អាច​ជា​ការពិត​ទេ? តើ​អាច​មាន​ព្រះ១អង្គ​ដែល​ល្អអស្ចារ្យ ពោរពេញ​ដោយ​អំណាច ព្រះ​ចេស្ដា ហើយ​តើ​ទ្រង់​និង​មក​គង់​ក្នុង​ចិត្ត​ខ្ញុំ​បាន​ដោយ​របៀបណា?” (អេសាយ ៥៧:១៥)

Arabic Bengali Chinese Dutch English French Haitian Creole Hindi Indonesian Japanese Kazakh Korean Norwegian Persian Polish Russian Southern Sotho Spanish Swedish Tajik Thai Turkish Yoruba

4 មេសា 2019 in  ព្រះយេស៊ូវ 1 minute

តើអ្នកដឹងទេថា មានមនុស្សម្នាក់ដែលដឹងអ្វីគ្រប់យ៉ាងអំពីអ្នក? នោះគឺជាព្រះអម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងរបស់សព្វសារពើផង។ ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ទ្រង់ជ្រាបអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រង់ស្រឡាញ់អ្នក និងបានយាងមកលើផែនដីនេះដើម្បីសង្គ្រោះអ្នកពីបាប។ ទ្រង់មានផែនការសម្រាប់ជីវិតរបស់អ្នក ដើម្បីនាំមកក្តីអំណរដល់អ្នក។ ថ្ងៃមួយ ព្រះយេស៊ូវបានធ្វើដំណើរជាមួយមិត្ដរបស់ទ្រង់។ ទ្រង់បានយាងមកដល់ភូមិមួយនៅស្រុកសាម៉ារី។ ព្រះយេស៊ូវបានសម្រាកនៅក្បែរអណ្ដូងទឹកមួយ។ នៅពេលនោះ មិត្ដរបស់ទ្រង់បានទៅទិញម្ហូបអាហារអស់ហើយ។ ពេលដែលទ្រង់កំពុងតែគង់នៅទីនោះ មានស្ដ្រីម្នាក់មកដងទឹកពីអណ្ដូង។ ព្រះយេស៊ូវបានសុំនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង។» ស្ដ្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង «លោកសុំទឹកខ្ញុំ? តើលោកមិនដឹងទេឬអីថាខ្ញុំជាសាសន៍សាម៉ារី? ប៉ុន្តែសាសន៍យូដារបស់លោក មិនត្រូវគ្នានឹងសាសន៍យើងខ្ញុំទេ!» ព្រះយេស៊ូវតបយ៉ាងសុភាពថា៖ «បើនាងពិតជាដឹងច្បាស់អំពីព្រះ ហើយនិងអ្នកដែលនាងកំពុងនិយាយជាមួយ នាងនឹងសុំឲ្យខ្ញុំប្រទានទឹកដែលរស់ដល់នាងវិញ។ ខ្ញុំនឹងពេញចិត្ដឲ្យ។» ស្ដ្រីម្នាក់នោះមើលទៅទ្រង់យ៉ាងភ្ញាក់ផ្អើល។ ហើយនាងនិយាយថា៖ «លោកម្ចាស់! អណ្ដូងនេះជ្រៅណាស់។ លោកក៏គ្មានអ្វីដងទឹកទេ។ តើលោកធ្វើដូចម្ដេចទើបអាចដងទឹករស់នោះបាន?» ព្រះយេស៊ូវក៏បានឆ្លើយតបទៅនាងវិញថា៖ «អស់អ្នកណាដែលផឹកទឹកអណ្ដូងនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ។» ស្ដ្រីនោះបាននិយាយថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកខ្ញុំផង ដូចនេះខ្ញុំនឹងមិនស្រេកទៀតទេ ហើយក៏មិនបាច់មកដងទឹកនៅទីនេះទៀតដែរ។» ព្រះយេស៊ូវបានមានបន្ទូលថា៖ «ទៅប្រាប់ប្ដីរបស់នាងហើយចាំត្រឡប់មកវិញ។» នាងតបថា៖ «ខ្ញុំម្ចាស់ គ្មានប្ដីទេ។» ព្រះយេស៊ូវមានបន្ទូលថា៖ «និយាយនេះត្រូវហើយ។ នាងធ្លាប់មានប្ដីប្រាំនាក់មកហើយ រីឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្ដីនាងទេ។» នាងងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសម្នាក់នេះដឹងពីខ្ញុំដោយរបៀបណា? «លោកម្ចាស់ ខ្ញុំអាចយល់ថា លោកគឺជាហោរាហើយ។ ខ្ញុំមានសំណួរមួយសម្រាប់លោក។ សាសន៍របស់ខ្ញុំបានថ្វាយបង្គំព្រះនៅទីកន្លែងនេះ តែពួកលោកថា ក្រុងយេរូសាឡឹមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ។» ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «កន្លែងដែលយើងថ្វាយបង្គំ នោះមិនសូវសំខាន់ទេ។ សព្វថ្ងៃនេះ អ្នកថ្វាយបង្គំពិតប្រាកដ អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិតនៅគ្រប់ទីកន្លែងក៏បាន»។ នាងបាននិយាយទៀតថា «ខ្ញុំដឹងថាព្រះមែស្យ៊ី (អ្នកតែងតាំង) នឹងយាងមក ដែលហៅថា ព្រះគ្រីស្ទ។ ពេលព្រះអង្គយាងមក ទ្រង់នឹងពន្យល់គ្រប់អ្វីទាំងអស់។» បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ។» នាងបានទុកក្អមចោល ហើយចូលទៅក្នុងក្រុង ព្រមទាំងស្រែកថា៖ «មក! ចូរមកមើល! មានបុរសម្នាក់ដែលបានប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» ព្រះយេស៊ូវគឺជាចម្លើយសម្រាប់គ្រប់តម្រូវការនិងសំណួររបស់អ្នក។ ទ្រង់ចង់ក្លាយជាមិត្ដរបស់អ្នក។ ទ្រង់ចង់បំពេញនូវភាពទទេស្អាតនៅក្នុងចិត្ដរបស់អ្នក។ ទ្រង់អាចជំនួសនូវសេចក្តីភ័យខ្លាច និងការជ្រួលច្របល់របស់អ្នកដោយភាពសុខសាន្ត។

Arabic Bengali Chinese Dutch English French German Haitian Creole Hindi Indonesian Italian Japanese Kazakh Kinyarwanda Korean Lingala Mossi Nepali (Macrolanguage) Norwegian Persian Plautdietsch Portuguese Punjabi Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Turkish

4 មេសា 2019 in  ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, ដំណឹងល្អ 1 minute

កាល​ពី​ដំបូង….. មុន​ពេល​អ្វីៗ​កើត​មាន​មក​លើ​ផែនដី​នេះ គឺ​មាន​ព្រះ​ជាម្ចាស់ ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​។ ព្រះ​អង្គ​ទាំង​បី​គឺ​រួម​តែមួយ​មាន​ន័យ​ថា ទ្រង់​គឺជា​ព្រះ​ត្រៃ​ឯក ហើយ​ទ្រង់​ក៏​ជា​អ្នក​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ផង​។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​មនុស្ស​ដូច​ជា​ព្រះ​​អង្គ​ផ្ទាល់ ហើយ​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ។ ​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សួន​ច្បារ​នោះ​គឺ​ល្អ​ឥតខ្ចោះ​គ្មាន​ទុក្ខវេទនា​ឬ​ជម្ងឺ​អ្វី​មក​បំផ្លាញ​ដល់​មនុស្ស​ រុក្ខជាតិ​ និង​សត្វ​នានា​នៅ​ក្នុង​សួន​នោះ​ឡើយ។ ប៉ុន្តែ មនុស្ស​មិន​បាន​ស្ដាប់​តាម​បង្គាប់​​ព្រះ​អង្គ​ឡើយ។ ការ​មិន​ស្ដាប់​បង្គាប់​នេះ​ហើយ ដែល​បាន​កើត​ចេញ​ជា​អំពើ​បាប​ ហើយ​អំពើ​បាប​នោះ​បាន​បំបែក​មនុស្ស​អោយ​ចេញ​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់។បន្ទាប់​ពី​ពួក​គេ​បាន​បះបោរ​ និង​មិន​ស្ដាប់​បង្គាប់​ព្រះ​អង្គ​រួច​មក​ ពួក​គេ​ត្រូវ​បាន​និរទេស​ចេញ​ពី​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​ និង​ស្រស់​ស្អាត​នោះ​ភ្លាម។ ព្រះ​ជាម្ចាស់​បាន​ចាត់​ទេវតា​ពី​អង្គ​ឲ្យ​នៅ​ចាំ​យាម​ច្រក​ចូល ដើម្បី​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​សួន​នោះ​បាន​ឡើយ។ ព្រោះ​តែ​មនុស្ស​លោក​បាន​ឈប់​គោរព​និង​ឈប់​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​ដូច្នេះ​ហើយ ទើប​ទុក្ខវេទនា ជម្ងឺ​ និង​សេចក្ដី​ស្លាប់​បាន​កើត​មាន​ឡើង​នៅ​លើ​ផែនដី​យើង​នេះ។ ផែនការ​របស់​ព្រះ​ជាម្ចាស់ ក្រោយ​ពី​មនុស្ស​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​នោះ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​យក​សត្វ​ជំទង់​ដែល​ល្អ​ឥតខ្ចោះ មក​ធ្វើ​ជា​យញ្ញបូជា​ដើម្បី​លោះ​បាប​ពួក​គេ។ យញ្ញបូជា​ដែល​ពួក​គេ​បាន​ថ្វាយ​នោះ​ មិន​បាន​លាង​សំអាត​បាប​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​យញ្ញបូជា​ដ៏​វិសុទ្ធ ដែល​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ។ ព្រះ​ជាម្ចាស់​មាន​បន្ទូល​សន្យា​ថា «ថ្ងៃ​ណា​មួយ​ទ្រង់​នឹង​បញ្ជូន​ព្រះ​បុត្រា​របស់​ទ្រង់​ គឺ​ព្រះ​យេស៊ូវ​អោយ​យាង មក​ផែនដី ដើម្បី​ធ្វើ​ជា​យញ្ញបូជា​លើក​ចុង​ក្រោយ​បង្អស់​ដល់​មនុស្ស​លោក»។ ម៉ារីនិង​ទេវតា ជិត​៤០០០(បួន​ពាន់)ឆ្នាំ​ក្រោយ​មក នៅ​ទី​ស្រុក​ណាសារែ៉ត ​មាន​ស្រី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​ម៉ារី​បាន​រស់​នៅ​ទី​នោះ នាង​បាន​ភ្ជាប់​ពាក្យ ហើយ​ក៏​ជិត​រៀប​ការ​ជាមួយ​នឹង​លោក​យ៉ូសែប ដែល​ត្រូវ​ជា​គូរ​ដណ្ដឹង​ថែម​ទៀត​ផង។ ថ្ងៃ​មួយ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​នាង ហើយ​បាន​ប្រាប់​នាង​ថា «នាង​នឹង​មាន​បុត្រ​ដ៏​ពិសេស​មួយ​អង្គ។ ឪពុក​របស់​បុត្រ​នេះ​មិន​មែន​នៅ​លើ​ផែនដី​នេះ​ទេ ប៉ុន្តែ​បុត្រ​នោះ​គឺ​ជា​បុត្រា​នៃ​ព្រះ​ជាម្ចាស់​វិញ​ទេតើ! ហើយ​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា យេស៊ូវ។» ថ្ងៃ​កំណើត​របស់​ព្រះយេស៊ូវ ក្រោយ​ពេល​ដែល​ទេវតា​បាន​មក​ជួប​លោក​យ៉ូសែប​និង​នាង​ម៉ារី​ហើយ ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ភូមិ​បេថ្លេហិម ដើម្បី​បង់​ពន្ធ​នានា​របស់​ពួក​គេ។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​ភូមិ​បេថ្លេហិម នៅ​ក្នុង​ក្រុង​មាន​មនុស្ស​ជា​ច្រើន​ពី​គ្រប់​ទិសទី​ស្នាក់​នៅ​ទី​នោះ។ ពួក​គេ​ចង់​រក​កន្លែង​ស្នាក់​នៅ​ ប៉ុន្តែ​គ្មាន​បន្ទប់​ទំនេរ​សោះ​នៅ​ក្នុង​ផ្ទះ​ញាតិ​របស់​ពួក​គេ ដូច្នោះ​ពួក​គេ​ក៏​បាន​ទៅ​សំរាក​នៅ​ក្នុង​ក្រោល​សត្វ។ យប់​មួយ​ព្រះ​អង្គ​ម្ចាស់​យេស៊ូវ​ក៏​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​នោះ​ទៅ។ នាង​ម៉ារី​បាន​រុំ​ព្រះ​បុត្រា​តូច​យេស៊ូវ​នឹង​ក្រណាត់​ដ៏​ស្អាត​យ៉ាង​ណែន ហើយ​បាន​ដាក់​ទ្រង់​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ ពួក​អ្នក​គង្វាល​ចៀម យប់​នោះ​ឯង នៅ​ទីវាល​ទួល​មួយ​ខាង​ក្រៅ​ទី​ក្រុង ពួក​អ្នក​គង្វាល​ចៀម​កំពុង​ចាំ​យាម​ចៀម​របស់​ពួក​គេ។ ភ្លាម​នោះ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពួក​គេ​ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​បាន​ចាំង​ចែង​មក​លើ​ពួក​គេ​ផង​ដែរ។ ទេវតា​ប្រាប់​ពួក​គេ​ថា «កុំ​ខ្លាច​អី ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​រាល់​គ្នា ​គឺ​ជា​ដំណឹង​ល្អ​ដែល​នាំ​មក​នូវ​ក្ដី​អំណរ​ដ៏​អស្ចារ្យ​សំរាប់​មនុស្ស​លោក​ទាំង​អស់។ នៅ​ថ្ងៃ​នេះ មាន​ព្រះ​អង្គ​សង្គ្រោះ​មួយ​អង្គ​បាន​ប្រសូត​ហើយ ទ្រង់​មាន​ព្រះ​នាម​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ​បុត្រា​តូច​មួយ​អង្គ​រុំ​នឹង​ក្រណាត់​ផ្ទំ​នៅ​ក្នុង​ស្នូក»។ នោះ​ស្រាប់​តែ​មាន​ពួក​ទេវតា​បរិវារ​ជាច្រើន​ពី​ស្ថានសួគ៌​មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ។ ពួក​ទេវតា​បាន​ច្រៀង​ថា «សិរី​សួស្ដី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ដ​​នៅ​កណ្ដាល​ចំណោម​មនុស្ស​នៅ​ផែនដី​ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់»។ ពេល​ដែល​ពួក​ទេវតា​បាន​ហោះ​បាត់​ទៅ​ហើយ​ ពួក​អ្នក​គង្វាល​បាន​ទុក​ចៀម​របស់​គេ ហើយ​បាន​រត់​ទៅ​យ៉ាង​លឿន​តម្រង់​ទៅ​ភូមិ​បេថ្លេហិម។ នៅ​ទី​នោះ​ពួក​គេ​បាន​ឃើញ​ព្រះ​បុត្រា​តូច​ដូច​ដែល​ទេវតា​ទើប​បាន​ប្រាប់​ពួក​គេ។ ពួក​ហោរា ហេតុ​ផល​ចំពោះ​អំណោយ​ទាន​របស់​ព្រះ

Arabic Bengali Dutch English French Haitian Creole Hindi Indonesian Japanese Kazakh Korean Lingala Nepali (Macrolanguage) Norwegian Persian Portuguese Rundi Russian Southern Sotho Spanish Swedish Tajik Thai Urdu

4 មេសា 2019 in  ព្រះយេស៊ូវ 1 minute

ខ្ញុំ​មាន​ដំណឹង​ល្អ​សំរាប់​អ្នក! មាន​ម្នាក់​ ដែល​អាច​ជួយ​អ្នក​ហើយ​និង​អាច​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​បាប​បាន​ ព្រមទាំង​អាច​ផ្ដល់​សុភមង្គល​ដ៏​យូរអង្វែង​ដល់​អ្នក​បាន។ ទ្រង់​មាន​ព្រះ​នាម​ថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​ ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អំពី​ទ្រង់។ ទ្រង់​ជា​ព្រះ​ជាម្ចាស់​ ដែល​បាន​បង្កើត​ពិភពលោក​ និង​របស់​សព្វសារពើ​ក្នុង​ពិភពលោក​នេះ។ ព្រះអង្គ​បាន​បង្កើត​អ្នក​ ហើយ​និង​ខ្ញុំ។ ព្រះ​អង្គ​ស្រឡាញ់​យើង​គ្រប់​គ្នា​នៅ​លើ​ផែនដី​នេះ ទ្រង់​ពិត​ជា​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​រាជបុត្រា​តែ​មួយ​អង្គ​ គត់​មក​លើ​ពិភពលោក​នេះ។ កាល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ ទ្រង់​បាន​ព្យាបាល​ជម្ងឺ​ឲ្យ​ដល់​មហា​ជន​ជាច្រើន​បាន​ជា​សះស្បើយ ព្រមទាំង​ជួយ​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​មាន​ចិត្ត​សោក​សង្រេង​ឲ្យ​បាន​ធូរ​ស្បើយ​ ហើយ​និង​ព្យាបាល​ភ្នែក​ដែល​ខ្វាក់​ឲ្យ​ភ្លឺឡើយ​វិញ។ ទ្រង់​បាន​បង្រៀន​មនុស្ស​នូវ​កិច្ច​ការ​ជា​ច្រើន។ រឿង​ទាំង​អស់​នេះ​គឺ​មាន​ចែង​ទុក​ក្នុង​ព្រះគម្ពីរ។ ព្រះ​យេស៊ូវ​ចង់​ឲ្យ​យើង​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ព្រះ​បិតា​របស់​ទ្រង់​មាន​ចំពោះ​យើង​រាល់​គ្នា។ ទ្រង់​បាន​រៀប​រាប់​នូវ​សាច់រឿង​នេះ​ដូច​ខាង​ក្រោម​ហើយ​ក៏​បាន​ពន្យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បិតា​ទ្រង់​ផង​ដែរ។ មាន​បុរស​ម្នាក់ បាន​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ទី​ក្រុង​មួយ​ជាមួយ​កូន​ប្រុស​២​នាក់​របស់​គាត់។ គាត់​បាន​គិត​ថា​អ្វីៗ​សុទ្ឋតែ​ប្រសើរ។ ថ្ងៃ​មួយ​ កូន​ប្រុស​ម្នាក់​របស់​គាត់​បាន​បះបោរ​ ហើយ​មក​រក​គាត់​រួច​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ដ​ផ្ទះ​នេះ​ទេ។ ខ្ញុំ​ចង់​មាន​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ទី​នេះ សូម​ចែក​ទ្រព្យសម្បត្ដិ​ដែល​ជា​មរតក​ឲ្យ​មក​ខ្ញុំ”។ ឪពុក​ពិត​ជា​ពិបាក​ចិត្ដ​ណាស់ តែ​គាត់​បាន​ឲ្យ​លុយ​ទៅ​កូន​គាត់ និង​ព្រម​ឲ្យ​គេ​ទៅ។ គាត់​នឹក​ក្នុង​ចិត្ត​ថា​ “តើ​នឹង​អាច​ជួប​កូន​គាត់​ម្ដង​ទៀត​ដែរ​ឬ​ទេ?” ហេតុអ្វីបានជា​កូន​ប្រុស​គាត់​បះបោរ​យ៉ាង​នេះ? កូន​​ប្រុស​បាន​ចាកចេញ​ទៅ​ឆ្ងាយ​ ហើយ​សប្បាយ​រីករាយ​ជាមួយ​នឹង​លុយ​និង​មិត្ដភ័ក្តិ​របស់​គាត់។ គាត់​បាន​ចាយ​លុយ​គាត់​យ៉ាង​ខ្ជះខ្ជាយ​ ហើយ​និង​ធ្វើ​រឿង​អាក្រក់ៗ​ជា​ច្រើន​ថែមទៀត​ផង។ គាត់​គិត​ថា​អ្វីៗ​នៅ​ពេល​នេះ​គឺ​ល្អ​ណាស់​សំរាប់​គាត់​ហើយ។ រហូត​ដល់​មាន​ពេល​មួយ​លុយ​ដែល​គាត់​ធ្លាប់​មាន​ នោះ​អស់​រលីង មិត្ដ​របស់​គាត់​ក៏​បាន​ទៅ​ចោល​គាត់​គ្មាន​សល់​ម្នាក់​ ដោយ​បន្សល់​ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង​ពោរពេញ​ទៅ​ដោយ​ភាពឈឺចាប់​និង​ភាព​សោកស្ដាយ។ តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា? ពេល​នោះ​គាត់​បាន​ជួប​កសិក​រម្នាក់ ហើយ​បាន​បំរើ​នៅ​ទី​នោះ កសិករ​ម្នាក់​នោះ​បាន​ឲ្យ​គាត់​ទៅ​ចិញ្ចឹម​ជ្រូក។ គាត់​មិន​បាន​ទទួល​អាហារ​គ្រប់​គ្រាន់​នោះ​ទេ។ គាត់​ឃ្លាន​ខ្លាំង​ណាស់​ស្ទើរ​តែ​ដាច់ពោះ គាត់​បាន​ញ៉ាំ​ចំណី​របស់​ជ្រូក។ គាត់​បាន​ចាប់ផ្ដើម​គិត​ពី​រឿង​អាក្រក់​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ និង​ពី​អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ដាក់​ឪពុក​របស់​គាត់។ គាត់​ក៏​កើត​ទុក្ខ​ខ្លាំង​ឡើងៗ។ ថ្ងៃ​មួយ គាត់​បាន​នឹក​ចាំ​ពី​សេចក្ដីស្រឡាញ់​របស់​ឪពុក​គាត់ ហើយ​និង​សេចក្តីសប្បុ​រសរបស់​ឪពុកគាត់​ កាល​គាត់​រស់​នៅ​ផ្ទះ​ជាមួយ​ឪពុក។ គាត់​គិត​ថា “តើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​វិញ​បាន​ដែរ​ឬ​ទេ? តើ​គាត់​នឹង​អត់​ទោស​ចំពោះ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​ដាក់​គាត់​ដែរ​ឬ​ទេ? តើ​គាត់​នៅ​តែ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ខ្ញុំ​មិន​សម​និង​ធ្វើ​ជា​កូន​របស់​គាត់​ទេ។ ខ្ញុំ​សុំ​ត្រឹម​តែ​ជា​អ្នក​បំរើ​ប៉ុណ្ណោះ បើ​គាត់​ព្រម​ទទួល​យក​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​សំរេចចិត្ត​ទៅ​ផ្ទះ​ឪពុក​គាត់។ គាត់​ចង់​ដឹង​ថា តើ​ឪពុក​របស់​គាត់​នៅ​ស្រឡាញ់​គាត់​ឬ​ទេ។ ឪពុក​បាន​រង់ចាំ​កូន​របស់​គាត់ អស់​រយៈពេល​ជា​យូរតាំង​ពី​កូន​គាត់​បាន​ចាកចេញ​ទៅ។ គាត់​តែងតែ​គិត​ក្នុង​ចិត្ត​ថា “តើ​កូន​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ឬ​ទេ?” ថ្ងៃ​មួយ​គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ពី​ចំងាយ “តើ​អាច​ជា​កូន​ប្រុស​របស់ខ្ញុំ​ដែរ​ទេ?” គាត់​បាន​រត់​ទៅ​រក​ដោយ​លាដៃ​ ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ។ គាត់​បាន​និយាយ​ថា “នេះ​ជា​កូន​របស់​ខ្ញុំ​ដែល​បាន​បាត់ ប៉ុន្ដែ​ឥឡូវ​បាន​រក​ឃើញ​វិញ​ហើយ។” រឿង​របស់​កូន​ប្រុស​នេះ​គឺ​ប្រៀប​ដូច​ជា​យើង​អញ្ចឹង​ដែរ។ យើង​ទាំង​អស់​គ្នា​បាន​វង្វេង​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ដែល​ជា​ឪពុក​ខាង​ឯ​វិញ្ញាណ​របស់​យើង។ យើង​បាន​បាត់បង់​ឱកាស​ជា​ច្រើន និង​របស់​ល្អៗ​ដែល​ទ្រង់​បាន​ឲ្យ​យើង។ យើង​បាន​ធ្វើ​អាក្រក់​ជា​ច្រើន ហើយ​និង​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់​ថែម​ទៀត​ផង។ ថ្ងៃ​នេះ​ ព្រះ​វរបិតា​ដែល​គង់​នៅ​ឋានសួគ៌​ចង់​ឲ្យ​យើង​ទៅ​រក​ទ្រង់​ ហើយ​ទ្រង់​កំពុង​រង់ចាំ​យើង​ដោយ​លា​ព្រះ​ហស្ថ​ទាំង​ទ្វេ​របស់​ទ្រង់។

Arabic Bemba (Zambia) Bengali Chinese Dutch English French German Haitian Creole Hindi Indonesian Italian Japanese Kazakh Kinyarwanda Korean Lingala Malagasy Mossi Nepali (Macrolanguage) Norwegian Persian Plautdietsch Polish Portuguese Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Turkish Urdu

4 មេសា 2019 in  ព្រះយេស៊ូវ 1 minute

Iដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ​ មិន​ត្រូវ​វិនាស​ឡើយ​ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​វិញ (យ៉ូហាន ៣:១៦) ព្រះយេស៊ូវ​ជា​មិត្ដ​របស់​អ្នក ខ្ញុំ​មាន​មិត្ដ​ម្នាក់ គាត់​គឺជា​មិត្ដ​ដ៏​ល្អ​ម្នាក់​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ គាត់​ស្មោះត្រង់​និង​សប្បុរស​ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​គាត់​ដែរ។ គាត់​ឈ្មោះ​ថា​ ព្រះ​យេស៊ូវ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ចង់​ក្លាយ​ជាមិត្ដ​របស់​អ្នក។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ប្រាប់​អ្នក​អំពី​ទ្រង់។ យើង​នឹង​សិក្សា​រឿង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​គឺជា​សេចក្ដី​ពិត ពោល​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​អង្គ​គឺជា​ម្ចាស់​នៃ​ឋានសួគ៌​និង​ផែនដី​ហើយ​ក៏ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ដែរ។ ព្រះ​យេស៊ូវ​ ជា​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ហើយ​ព្រះ​អង្គ​ក៏​បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​លើ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា។ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ រួម​ទាំង​អ្នក​ហើយ​និង​ខ្ញុំ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​បញ្ជូន​កូន​តែ​មួយ​របស់​ព្រះ​អង្គ​ គឺ​ព្រះ​យេស៊ូវ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​លើ​ទ្រង់​ នឹង​មិន​ត្រូវ​វិនាស​ឡើយ​ តែ​នឹង​ទទួល​ជីវិតអស់កល្ប​ជា​និច្ច​វិញ។ (យ៉ូហាន ៣:១៦) ព្រះ​យេស៊ូវ​ប្រសូត​នៅ​លើ​ផែនដីជា​ទារក ឪពុក​ម្ដាយ​របស់​ទ្រង់​នៅ​ផែនដី​ឈ្មោះ លោក​យ៉ូសែប​និង​នាង​ម៉ារី។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​ ហើយ​ផ្ទំ​ក្នុង​ស្នូក។ ព្រះ​យេស៊ូវ​ចំរើន​វ័យឡើង​ជាមួយ​នឹង​លោក​យ៉ូសែប​និង​នាង​ម៉ារី ហើយ​ទ្រង់​បាន​ស្ដាប់​បង្គាប់​ពួក​គាត់​ ទាំង​ពីរ​ណាស់។ ទ្រង់​មាន​បង​ប្អូន​ប្រុស​ស្រី​លេង​ជាមួយ​នឹង​ទ្រង់។ ទ្រង់​តែងតែ​ជួយ​លោក​យ៉ូសែប​ នៅ​ក្នុង​រោង​ជាង​ឈើ​របស់​គាត់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ធំ​ពេញ​វ័យ​ ទ្រង់​បាន​បង្រៀន​មនុស្ស​អំពី​ព្រះ​វរបិតា​ទ្រង់​ដែល​គង់​នៅ​ឋានសួគ៌។ ទ្រង់​បាន​បង្ហាញ​ពួក​គេ​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដែល​មាន​ចំពោះ​ពួក​គេ។ ទ្រង់​ប្រោស​អ្នក​ជំងឺ​ ហើយ​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ខ្វល់​ខ្វាយ​ផង។ ព្រះ​អង្គ​ក៏​ជា​មិត្ដ​នៃ​ក្មេងៗ​ផងដែរ។ ទ្រង់​ចង់​ឲ្យ​ពួក​គេ​នៅ​ក្បែរ​ទ្រង់។ ទ្រង់​ចំណាយ​ពេល​ជាមួយ​ពួក​គេ ហើយ​ក្មេងៗ​ស្រឡាញ់​ព្រះ​យេស៊ូវ​ណាស់​ និង​ចង់​នៅ​ជាមួយ​ទ្រង់​ថែម​ទៀត​ផង។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន មិន​ស្រឡាញ់​ព្រះ​យេស៊ូវ​ទេ។ ពួក​គេ​ច្រណែន​ឈ្នានីស​ទ្រង់​ហើយ​ស្អប់​ទ្រង់។ ពួក​គេ​ស្អប់​ទ្រង់​ខ្លាំង​ណាស់ រហូត​ដល់​ចង់​សំលាប់​ទ្រង់។ មាន​ថ្ងៃ​ដ៏​គួរ​ឲ្យ​ខ្លាច​និង​រន្ធត់​បំផុត​មួយ ពួក​គេ​បាន​សំលាប់​ទ្រង់​ដោយ​ដំ​ដែក​គោល​ទ្រង់​ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ប៉ុន្តែ​ទ្រង់​បាន​សុគត​ជំនួស​យើង ដោយ​ព្រោះ​តែ​បាប​ដែល​យើង​រាល់​គ្នា​បាន​ប្រព្រឹត្ត។ រឿង​របស់​ព្រះ​យេស៊ូវ​ពុំ​បាន​បញ្ចប់​ជាមួយ​ការ​សុគត​របស់​ទ្រង់​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ពី​សេចក្ដី​ស្លាប់! ពួក​សិស្ស​របស់​ទ្រង់​បាន​ឃើញ​ទ្រង់។ ក្រោយ​មក​ទ្រង់​បាន​យាង​ទៅ​ឯ​នគរឋានសួគ៌​វិញ។ ថ្ងៃ​នេះ​ទ្រង់​អាច​ឃើញ​អ្នក និង​ឮ​អ្នក។ ទ្រង់​បាន​ដឹង​គ្រប់​ការ​ទាំង​អស់​ពី​អ្នក ហើយ​ទ្រង់​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះ​អ្នក។ គ្រាន់តែ​អ្នក​ចូល​ទៅ​រក​ទ្រង់​ដោយ​អធិស្ឋាន ហើយ​ទូល​ថ្វាយ​ទ្រង់​ពី​គ្រប់​បញ្ហា​ដែល​អ្នក​មាន ព្រោះ​ទ្រង់​ត្រៀម​អង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​ជួយ​អ្នក។ អ្នក​អាច​អោន​ក្បាល​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ទ្រង់​នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏បាន។ ថ្ងៃ​ណា​មួយ​ព្រះ​យេស៊ូវ​នឹង​យាង​មក​​ម្ដង​ទៀត! នៅ​ពេល​ដែល​ទ្រង់​យាង​មក​វិញ ទ្រង់​នឹង​នាំ​អស់​អ្នក​ណា​ដែល​ជឿ​ទ្រង់ ទៅ​ឋានសួគ៌​ជាមួ​យ​នឹង​ទ្រង់​មិន​ខាន។៚

Amharic Arabic Bemba (Zambia) Bengali Chinese Dutch English French German Haitian Creole Hindi Indonesian Japanese Kazakh Kinyarwanda Korean Lingala Malagasy Mossi Nepali (Macrolanguage) Norwegian Nyanja Oromo Persian Plautdietsch Polish Portuguese Punjabi Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Tonga (Zambia) Turkish Ukrainian Uzbek Vietnamese

22 កក្កដា 2018 in  ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, មិត្តភាព, ភាពឯកា 1 minute