Color

តើ​អ្នក​ដឹង​ទេ​ថា មាន​សៀវភៅ​បាន​ពន្យល់​ពី​កំណើត​នៃ​ពិភព​លោក? ឃ្លា​ដំបូង​គឺ៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី»។ បន្ទាប់​ពី​ឃ្លា​ខាង​លើ សៀវភៅ​នេះ​ក៏​មាន​ចែង​បន្ថែម​ទៀត ពី​របៀប​ដែល​ពិភព​លោក​ទាំង​មូល​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ពី​បុរស និង​ស្ត្រី​ដែល​បាន​រស់​នៅ​លើ​ផែនដី​មុន​ដំបូង​បំផុត។ វា​មិន​ត្រឹម​តែ​ប្រាប់​យើង​អំពី​កំណើត​ដំបូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បន្ទាប់​ពី​ជីវិត​នេះ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។ តាម​រយៈ​សៀវភៅ​មួយ​ក្បាល​ទាំង​មូល​នេះ យើង​រក​ឃើញ​ពី​របៀប​ដែល​យើង​គួរ​រស់​នៅ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​ក្រោយ​ពី​សេចក្តី​ស្លាប់។ នេះ​គឺ​ជា​សៀវភៅ​ដ៏​យូរ​កាល​មក​ហើយ ដែល​មាន​អ្នក​សរសេរ​ប្រមាណ​ជា​៤០​នាក់​ផ្សេង​គ្នា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១៥០០​ឆ្នាំ។ ពួក​គេ​បាន​កត់​ត្រា​នូវ​អ្វី​ដែល​ព្រះ‍ជា‍ម្ចាស់​មាន​បន្ទូល​ប្រាប់​ពួក​គេ ព្រះ‍ជា‍ម្ចាស់​ក៏​មាន​បន្ទូល​អំពី​ព្រះ‍អង្គ​ទ្រង់​ផ្ទាល់ ដល់​អ្នក​និពន្ធ​ទាំង​នោះ។ អ្នក​និពន្ធ​សៀវភៅ​លោ‍កុ‍ប្ប‍‍ត្តិ ដែល​ជា​កណ្ឌ​ទី​មួយ បាន​ចែង​ទុក​អំពី​ការ​បង្កើត ហើយ​អំពី​ទឹក​ជំនន់​ដែល​គ្រប​ដណ្តប់​លើ​ផែនដី​ទាំង​មូល។ អ្នក​និពន្ធ​រូប​នោះ ព្រម​ទាំង​អ្នក​និពន្ធ​ផ្សេង​ទៀត បាន​សរសេរ​អំពី​ប្រជា​រាស្រ្ត​ដែល​ព្រះ​បាន​ជ្រើស​រើស និង​របៀប​ដែល​ទ្រង់​បាន​ដឹក​នាំ​ពួក​គេ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​បាន​បណ្តាល​មនុស្ស​ផ្សេងៗ​គ្នា​ឲ្យ​សរសេរ​នូវ​ប្រវត្តិសាស្ត្រ កំណាព្យ ការ​ថ្លែង​ទំនាយ និង​អំពី​ការ​សន្យា​របស់​ព្រះ‍ជា‍ម្ចាស់។ ពីព្រោះ​ដោយសារ​តែ​ការ​សរសេរ​នេះ ត្រូវ​បាន​បណ្តាល​មក​ពី​ព្រះ‍អង្គ​ផ្ទាល់ ដូច្នេះ មិន​មាន​ឈ្មោះ​អ្នក​ណា​ម្នាក់​នៅ​លើ​គម្រប​នោះ​ទេ សៀវភៅ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ព្រះ‍គម្ពីរ​ប៊ីប ឬ​ក៏ ព្រះ‍គម្ពីរ​បរិសុទ្ធ។ ព្រះ‍គម្ពីរ​បរិសុទ្ធ​គឺ​ជា​សៀវភៅ ដែល​បាន​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ទោះ​បី​ជា​មាន​ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន បាន​ព្យាយាម​បំផ្លាញ​ព្រះ‍គម្ពីរ​បរិសុទ្ធ​នោះ​ក៏​ដោយ ប៉ុន្តែ ព្រះ‍ទ្រង់​តែង​តែ​ថែរក្សា​ការ​ពារ​ទុក​ជា‍និច្ច «ព្រះ‍បន្ទូល​របស់​ព្រះ‍អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌‍និច្ច» (ពេត្រុស​ទី១ ១.​២៥)។ ព្រះ‍គម្ពីរ​បរិសុទ្ធ​ត្រូវ​បាន​ចង​ក្រង​ឡើង​មាន​៦៦​កណ្ឌ​ផ្សេង​គ្នា វា​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក​គឺ គម្ពីរ​សញ្ញា​ចាស់ និង​គម្ពីរ​សញ្ញា​ថ្មី។ គម្ពីរ​សញ្ញា​ចាស់​ប្រាប់​ពី​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក និង​មាន​ចែង​ទុក​នូវ​ការ​សន្យា​របស់​ព្រះ​ថា​នឹង​បញ្ជូន​ព្រះ‍រាជ‍បុត្រា​របស់​ទ្រង់ គឺ​ព្រះ‍យេ‍ស៊ូ‍វ មក​លើ​ផែនដី​ដើម្បី​សង្គ្រោះ​យើង​រាល់​គ្នា​ឲ្យ​រួច​ពី​អំពើ​បាប។ គម្ពីរ​សញ្ញា​ថ្មី​ប្រាប់​យើង​ពី​ដំណើរ​ដែល​ព្រះ‍យេ‍ស៊ូ‍វ ជា​ព្រះ‍រាជ‍បុត្រា​នៃ​ព្រះ‍ជា‍ម្ចាស់ បាន​យាង​មក​លើ​ផែនដី​ដោយ​កត់​ត្រា​ថា ព្រះ‍យេ‍ស៊ូ‍វ​បាន​ប្រសូត​ជា​ទារក​តូច។ ព្រឹត្តិ​ការណ៍​ជា​ច្រើន​ក្នុង​ជីវិត​របស់​ព្រះ‍យេ‍ស៊ូ‍វ​ត្រូវ​បាន​គេ​កត់​ត្រា រួម​ទាំង​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​ទ្រង់​បាន​ធ្វើ​ផង​ដែរ។ ព្រះ‍គម្ពីរ​បរិសុទ្ធ​បង្ហាញ​យើង​ថា ព្រះ‍យេ‍ស៊ូ‍វ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​បាន​ប្រទាន​មក​ដល់​យើង ក្នុង​គ្រប់​ទាំង​អស់។ ពេល​ព្រះ‍យេ‍ស៊ូ‍វ​បាន​មាន​ព្រះ‍បន្ទូល មនុស្ស​គ្រប់​គ្នា​ក៏​ស្ដាប់​សេចក្តី​បង្រៀន​របស់​ទ្រង់ ហើយ​ការ​បង្រៀន​ជា​ច្រើន​ទាំង​ប៉ុន្មាន​នោះ យើង​ក៏​អាច​អាន​ក្នុង​កណ្ឌ​គម្ពីរ​ទាំង​បួន​ដែល​ហៅ​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ។

Cebuano English French Haitian Creole Indonesian Japanese Korean Rundi Spanish Swahili (Macrolanguage) Waray (Philippines)

26 កញ្ញា 2025 in  ជីវិតគ្រីស្ទបរិស័ទ, ដំណឹងល្អ, Color 1 minute

កាល​ដើម​ដំបូង​ឡើយ ព្រះ‍ជា‍ម្ចាស់​បាន​បង្កើត​ពិភពលោក​ទាំង​មូល ទ្រង់​បាន​បង្កើត​ព្រះ​អាទិត្យ ព្រះ​ច័ន្ទ​និង​ផ្កាយ​ទាំង​អស់ ព្រម​ទាំង​សត្វ​និង​រុក្ខជាតិ​គ្រប់​ប្រភេទ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នោះ​ឯង ព្រះ​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ហើយ​បាន​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​គាត់។ បុរស​ដំបូង​គឺ​មាន​ឈ្មោះ​ថា អ័ដាម ហើយ​ប្រពន្ធ​របស់​គាត់​មាន​ឈ្មោះ​ថា អេវ៉ា។ ពួក​គេ​បាន​រស់​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ព្រះ​ប្រទាន​ឲ្យ។ ព្រះ‍ជា‍ម្ចាស់​ស្រឡាញ់​លោក​អ័ដាម និង​នាង​អេវ៉ា ហើយ​ពួក​គេ​ក៏​ស្រឡាញ់​ទ្រង់​ដែរ។ ព្រះ​បាន​បង្គាប់​អ័ដាម​ឲ្យ​មើល​ថែ​សួន​ច្បារ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាច​បរិភោគ​អ្វីៗ​ដែល​ពួក​គេ​ចង់​បាន លើក​លែង​តែ​ផ្លែ​ពី​ដើម​ឈើ​ដឹង​ខុស​ត្រូវ ហើយ​ថា​ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន​ប្រសិន​បើ​មិន​ស្តាប់​បង្គាប់។ ថ្ងៃ​មួយ​មាន​រឿង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង! លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​ពេល​ពួក​គេ​មិន​ស្តាប់​បង្គាប់​ព្រះ ហើយ​បាន​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​បាន​ហាម​ឃាត់។ បន្ទាប់​មក ពួក​គេ​ភ័យ​ខ្លាច​ព្រះ ហើយ​បាន​រត់​ពួន​ពី​ទ្រង់ តែ​ព្រះ​ទ្រង់​ជ្រាប​ពី​កន្លែង​ដែល​ពួក​គេ​លាក់​ខ្លួន។ ទ្រង់​បាន​យាង​មក ហើយ​ហៅ​ទៅ​កាន់​អ័ដាម ដោយ​មាន​ព្រះ​បន្ទូល​ប្រាប់​គាត់​ថា ដោយសារ​ការ​មិន​បាន​ស្តាប់​បង្គាប់ ពួក​គេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​នោះ។ ព្រះ​មិន​បាន​ភ្លេច​លោក​អ័ដាម និង​នាង​អេវ៉ា​ទេ ទ្រង់​នៅ​តែ​ស្រឡាញ់​ពួក​គេ​ជា​និច្ច ដូច្នេះ ទ្រង់​បាន​សន្យា​ថា​នឹង​ចាត់​បញ្ជូន​ព្រះ‍រាជ‍បុត្រា​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះ‍យេ‍ស៊ូវ ដើម្បី​ឲ្យ​យាង​មក​លើ​ផែនដី​នេះ។ ព្រះ‍យេ‍ស៊ូវ​នឹង​សុគត​សម្រាប់​អំពើ​បាប​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​នឹង​មាន​ជីវិត! «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‍រាជ‍បុត្រា​តែ​មួយ​របស់​ព្រះ‍អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‍រាជ‍បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ» (យ៉ូហាន ៣.​១៦)។ ព្រះ‍យេ‍ស៊ូវ​ពិត​ជា​បាន​យាង​មក​ដូច​ព្រះ​បាន​សន្យា! ទ្រង់​បង្ហាញ​ថា មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ប្រព្រឹត្តិ​អំពើ​បាប។ មនុស្ស​មាន​បាប​ត្រូវ​តែ​ស្លាប់ ប៉ុន្ដែ ព្រះ‍យេ‍ស៊ូវ​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ដែល​បណ្ដាល​ឲ្យ​ទ្រង់​ទទួល​ការ​បង្គាប់​ពី​ព្រះ‍វបិតា ថា​នឹង​មក​សុគត​សម្រាប់​អំពើ​បាប​របស់​មនុស្ស​ទាំង​អស់។ ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​គ្រប់​រូប​ដែល​បាន​ប្រព្រឹត្តិ​ខុស។ ដំណឹង​ល្អ​នោះ​គឺ​ថា ព្រះ‍យេ‍ស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់​ឡើង​វិញ​ហើយ! ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត» (យ៉ូហាន ១៤.៦)។ ព្រះ‍យេ‍ស៊ូវ​ចង់​នាំ​យើង​ទៅ​កាន់​ដំណាក់​នៅ​ឯ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ព្រះ‍វ‍រ‍បិតា​របស់​ទ្រង់​គង់​នៅ។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​យើង​ទេ។ មនុស្ស​ជា​ច្រើន​រស់​នៅ​ជុំវិញ​យើង​មាន​អារម្មណ៍​ក្រៀម​ក្រំ ឈឺ​ចាប់ ឬ​ជូរ​ល្វីង។ ប្រហែល​ជា​យើង​ភ័យ​ខ្លាច ឬ​មាន​អារម្មណ៍​ថា​មិន​ស្កប់​ចិត្ត​នៅ​ខាង​ក្នុង​ដែល​មិន​រសាយ។ យើង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ណា​អាច​ជួយ​យើង​បាន ហើយ​ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​ឯកា។ ព្រះ​បាន​ដាក់​ការ​មិន​ស្កប់​ស្កល់​នោះ​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត វា​គឺ​ជា​រឿង​ពិសេស​មួយ​ដើម្បី​នាំ​អ្នក​ទៅ​ក្បែ​ព្រះ‍វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ គឺ​ដោយ​សារ​តែ​ទ្រង់​ស្រឡាញ់​អ្នក។ ព្រះ​សព្វ​ព្រះ‍ទ័យ​ផ្លាស់​ប្ដូរ​ការ​មិន​ស្កប់​ស្កល់​យ៉ាង​ជ្រៅ ក្នុង​ដួង​ចិត្ត​របស់​អ្នក​នោះ ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិញ។ ទ្រង់​សព្វ​ព្រះ‍ទ័យ​ឲ្យ​អ្នក​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត ហើយ​ប្រាប់​ទ្រង់​ថា៖ “ឱ​ព្រះ‍យេ‍ស៊ូវ​អើយ កូន​ត្រូវ​ការ​ទ្រង់ កូន​នឿយ​ហត់​នឹង​អំពើ​បាប​របស់​កូន សូម​ព្រះ‍យេ‍ស៊ូវ​លាង​សម្អាត​កូន​ពី​អំពើ​បាប​ផង នោះ​កូន​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​ទាំង​អស់”។ ព្រះ‍យេ‍ស៊ូវ​ស្តាប់​ឮ​ពី​ការ​អធិស្ឋាន​ទូល​អង្វរ​ដ៏​អស់​ពី​ដួង​ចិត្ត​របស់​អ្នក។ ព្រះ​លោហិត​របស់​ព្រះ‍យេ‍ស៊ូវ​នឹង​លាង​សម្អាត​អំពើ​បាប​របស់​អ្នក​ឲ្យ​បាន​ស្អាត ហើយ​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ចូល​ទៅ​ដំណាក់​នៅ​ឯ​ស្ថាន​សួគ៌ ដែល​ទ្រង់​កំពុង​រៀប​ចំ​ទុក​ឲ្យ​អ្នក។

Cebuano English Ewe French Haitian Creole Hindi Indonesian Italian Japanese Korean Rundi Spanish Swahili (Macrolanguage) Waray (Philippines)

19 មេសា 2025 in  អនាគតកាល, ដំណឹងល្អ, ឋានសួគ៌, Color 1 minute

[attach] តើ​អ្នក​ធ្លាប់​បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ហើយ​ឆ្ងល់​ថា តើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ចាប់​ផ្តើម​ដោយ​របៀប​ណា? គឺ​មាន​សត្វ​ពាហនៈ សត្វ​ស្លាប ដើម​ឈើ និង​រុក្ខ‍ជាតិ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ផែនដី។ តើ​របស់​ទាំង​អស់​នោះ​កើត​ចេញ​ពី​ណា? តើ​របស់​ទាំង​អស់​នោះ​មាន​តាំង​ពី​ដើម​មក​ឬ? ចុះ​ចំណែក​មនុស្ស? យើង​ក្រឡេក​មើល​មក​សារពាង្គ​កាយ​យើង ហើយ​មើល​ពី​របៀប​ដែល​រាង​កាយ​ធ្វើ​ចលនា យើង​ប្រើ​ភ្នែក​ដើម្បី​មើល ត្រចៀក​ដើម្បី​ស្តាប់ និង​ដៃ​ជើង​សម្រាប់​ធ្វើ​ការ​ងារ​ផ្សេងៗ និង​ទៅ​ទី​កន្លែង​ណា​ដែល​យើង​ចង់​ទៅ។ តើ​ទាំង​អស់​នេះ​កើត​ឡើង​តាំង​តែ​ពី​ដើម​មក ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​បង្កើត​មក? ចម្លើយ​សម្រាប់​សំនួរ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ព្រះ‍គម្ពីរ​បរិសុទ្ធ ដែល​ជា​ព្រះ‍បន្ទូល​ព្រះ។ ព្រះ‍គម្ពីរ​បាន​ប្រាប់​យើង​ពី​ការ​បង្កើត​នៃ​ពិភពលោក ខ​គម្ពីរ​ដំបូង​នៅ​ក្នុង​ព្រះ‍គម្ពីរ​បាន​ចែង​ថា៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេយ និង​ផែនដី» (លោ‍កុ‍ប្ប‍ត្តិ ១.​១)។ មុន​ដែល​ផែនដី​បាន​បង្កើត​មក គឺ​មាន​វត្ត‍មាន​របស់​ព្រះ​រួច​ទៅ​ហើយ។ ព្រះ​តែង​តែ​មាន​វត្ត‍មាន ទ្រង់​គ្មានទី​ចាប់ផ្តើម និង​គ្មាន​ទី​បញ្ចប់។ នៅ​ក្នុង​ជំពូក​ដំបូង​នៃ​ព្រះ‍គម្ពីរ​លោ‍កុ‍ប្ប‍ត្តិ បាន​បង្រៀន​យើង​ថា ព្រះ​បាន​បង្កើត​ពិភពលោក និង​របស់​សព្វ​សារពើ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ព្រះ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​ពន្លឺ» ដូច្នេះ ក៏​មាន​ពន្លឺ​ឡើង។ ទ្រង់​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត ហើយ​បាន​ហៅ​ថា “ថ្ងៃ” និង “យប់”។ នៅ​ថ្ងៃ​ទី​ពីរ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។ [attach] នៅ​ថ្ងៃ​ទី​បី ទ្រង់​បាន​ញែក​ដី​ចេញ​ពី​ទឹក ហើយ​បាន​ហៅ​ថា​ជា “ផែនដី” និង “សមុទ្រ”។ ទ្រង់​បាន​បង្កើត​ស្មៅ រុក្ខ‍ជាតិ និង​ដើម​ឈើ ហើយ​បង្កើត​ឲ្យ​ពួក​វា​បង្កើត​គ្រាប់​ពូជ​ដើម្បី​បណ្តុះ​រុក្ខ‍ជាតិ និង​ដើម​ឈើ​តាម​ពូជ​របស់​ពួក​វា។ [attach] នៅ​ថ្ងៃ​ទី​បួន ព្រះ​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​២។ ព្រះ‍អាទិត្យ​គឺ​ជា​ពន្លឺ​ធំ​ជាង​ដើម្បី​បំភ្លឺ​ពេល​ថ្ងៃ និង​ព្រះ‍ច័ន្ទ​គឺ​ជា​ពន្លឺ​តូច​ជាង​ដើម្បី​បំភ្លឺ​ពេល​យប់ ដោយ​ព្រោះ​ពន្លឺ​ទាំង​២​យើង​មាន​ថ្ងៃ ខែ និង​ឆ្នាំ។ ទ្រង់​ក៏​បង្កើត​ផ្កាយ​ទាំង​អស់​ផង​ដែរ។ នៅ​ថ្ងៃ​ទី​ប្រាំ ព្រះ​បាន​បង្កើត​សត្វ​ស្លាប និង​ត្រី​ទាំង​អស់។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ព្រះ​បាន​បង្កើត​សត្វ​ពាហនៈ​ដែល​ដើរ និង​លូន​វារ​នៅ​លើ​ផែនដី ហើយ​ទ្រង់​បង្កើត​ឲ្យ​ពួក​វា​បង្កើត​កូន​ទៅ​តាម​ពូជ​វា​និមួយៗ។ ព្រោះ​ទ្រង់​បង្កើត​របៀប​នេះ ដើម្បី​ឲ្យ​មាន​វដ្ត​ជីវិត ចាស់​ក៏​ស្លាប់​ទៅ ហើយ​មាន​កូន​ថ្មី​កើត​មក​ទៀត​ដើម្បី​មក​បំពេញ​វិញ។ [attach] នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ព្រះ​ក៏​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ សូន​គាត់​ចេញ​ពី​ធូលី​នៃ​ផែនដី។ ទ្រង់​ជ្រាប​ថា គាត់​នឹង​ត្រូវការ​អ្នក​ណា​ម្នាក់​ដើម្បី​ជា​ជំនួយ​គាត់ ដូច្នេះ ទ្រង់​បាន​យក​ឆ្អឹង​ជំនីរ​មួយ​ពី​បុរស ហើយ​បង្កើត​ស្ត្រី​ម្នាក់។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ទាំង​២​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ឲ្យ​មាន​អំណាច​គ្រប់​គ្រង​លើ​របស់​សព្វ​សារពើ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត។ បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ទ្រង់​ទត​ឃើញ​ទាំង​អស់​ថា​ល្អ។ ព្រះ​បាន​បង្កើត​ផែនដី​ជា​ទី​លំនៅ​របស់​មនុស្ស ហើយ​មនុស្ស​គឺ​សម្រាប់​គោរព​ថ្វាយ​បង្គំ​លើក​តម្កើង​ព្រះ។ ទ្រង់​ក៏​បាន​បង្កើត​មនុស្ស​ដើម្បី​គ្រប់​គ្រង និង​ថែរក្សា​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត។

English French Haitian Creole Indonesian Japanese Korean Polish Rundi Spanish Telugu Vietnamese Waray (Philippines)

8 មេសា 2024 in  ជីវិតគ្រីស្ទបរិស័ទ, Color 1 minute