ភាពឯកា

Iដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ​ មិន​ត្រូវ​វិនាស​ឡើយ​ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​វិញ (យ៉ូហាន ៣:១៦) ព្រះយេស៊ូវ​ជា​មិត្ដ​របស់​អ្នក ខ្ញុំ​មាន​មិត្ដ​ម្នាក់ គាត់​គឺជា​មិត្ដ​ដ៏​ល្អ​ម្នាក់​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ គាត់​ស្មោះត្រង់​និង​សប្បុរស​ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​គាត់​ដែរ។ គាត់​ឈ្មោះ​ថា​ ព្រះ​យេស៊ូវ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ចង់​ក្លាយ​ជាមិត្ដ​របស់​អ្នក។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ប្រាប់​អ្នក​អំពី​ទ្រង់។ យើង​នឹង​សិក្សា​រឿង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​គឺជា​សេចក្ដី​ពិត ពោល​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​អង្គ​គឺជា​ម្ចាស់​នៃ​ឋានសួគ៌​និង​ផែនដី​ហើយ​ក៏ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ដែរ។ ព្រះ​យេស៊ូវ​ ជា​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ហើយ​ព្រះ​អង្គ​ក៏​បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​លើ​ផែនដី​នេះ​ដើម្បី​ធ្វើ​ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា។ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ រួម​ទាំង​អ្នក​ហើយ​និង​ខ្ញុំ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​បញ្ជូន​កូន​តែ​មួយ​របស់​ព្រះ​អង្គ​ គឺ​ព្រះ​យេស៊ូវ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​លើ​ទ្រង់​ នឹង​មិន​ត្រូវ​វិនាស​ឡើយ​ តែ​នឹង​ទទួល​ជីវិតអស់កល្ប​ជា​និច្ច​វិញ។ (យ៉ូហាន ៣:១៦) ព្រះ​យេស៊ូវ​ប្រសូត​នៅ​លើ​ផែនដីជា​ទារក ឪពុក​ម្ដាយ​របស់​ទ្រង់​នៅ​ផែនដី​ឈ្មោះ លោក​យ៉ូសែប​និង​នាង​ម៉ារី។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ​ ហើយ​ផ្ទំ​ក្នុង​ស្នូក។ ព្រះ​យេស៊ូវ​ចំរើន​វ័យឡើង​ជាមួយ​នឹង​លោក​យ៉ូសែប​និង​នាង​ម៉ារី ហើយ​ទ្រង់​បាន​ស្ដាប់​បង្គាប់​ពួក​គាត់​ ទាំង​ពីរ​ណាស់។ ទ្រង់​មាន​បង​ប្អូន​ប្រុស​ស្រី​លេង​ជាមួយ​នឹង​ទ្រង់។ ទ្រង់​តែងតែ​ជួយ​លោក​យ៉ូសែប​ នៅ​ក្នុង​រោង​ជាង​ឈើ​របស់​គាត់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ធំ​ពេញ​វ័យ​ ទ្រង់​បាន​បង្រៀន​មនុស្ស​អំពី​ព្រះ​វរបិតា​ទ្រង់​ដែល​គង់​នៅ​ឋានសួគ៌។ ទ្រង់​បាន​បង្ហាញ​ពួក​គេ​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដែល​មាន​ចំពោះ​ពួក​គេ។ ទ្រង់​ប្រោស​អ្នក​ជំងឺ​ ហើយ​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ខ្វល់​ខ្វាយ​ផង។ ព្រះ​អង្គ​ក៏​ជា​មិត្ដ​នៃ​ក្មេងៗ​ផងដែរ។ ទ្រង់​ចង់​ឲ្យ​ពួក​គេ​នៅ​ក្បែរ​ទ្រង់។ ទ្រង់​ចំណាយ​ពេល​ជាមួយ​ពួក​គេ ហើយ​ក្មេងៗ​ស្រឡាញ់​ព្រះ​យេស៊ូវ​ណាស់​ និង​ចង់​នៅ​ជាមួយ​ទ្រង់​ថែម​ទៀត​ផង។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន មិន​ស្រឡាញ់​ព្រះ​យេស៊ូវ​ទេ។ ពួក​គេ​ច្រណែន​ឈ្នានីស​ទ្រង់​ហើយ​ស្អប់​ទ្រង់។ ពួក​គេ​ស្អប់​ទ្រង់​ខ្លាំង​ណាស់ រហូត​ដល់​ចង់​សំលាប់​ទ្រង់។ មាន​ថ្ងៃ​ដ៏​គួរ​ឲ្យ​ខ្លាច​និង​រន្ធត់​បំផុត​មួយ ពួក​គេ​បាន​សំលាប់​ទ្រង់​ដោយ​ដំ​ដែក​គោល​ទ្រង់​ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ប៉ុន្តែ​ទ្រង់​បាន​សុគត​ជំនួស​យើង ដោយ​ព្រោះ​តែ​បាប​ដែល​យើង​រាល់​គ្នា​បាន​ប្រព្រឹត្ត។ រឿង​របស់​ព្រះ​យេស៊ូវ​ពុំ​បាន​បញ្ចប់​ជាមួយ​ការ​សុគត​របស់​ទ្រង់​ទេ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ពី​សេចក្ដី​ស្លាប់! ពួក​សិស្ស​របស់​ទ្រង់​បាន​ឃើញ​ទ្រង់។ ក្រោយ​មក​ទ្រង់​បាន​យាង​ទៅ​ឯ​នគរឋានសួគ៌​វិញ។ ថ្ងៃ​នេះ​ទ្រង់​អាច​ឃើញ​អ្នក និង​ឮ​អ្នក។ ទ្រង់​បាន​ដឹង​គ្រប់​ការ​ទាំង​អស់​ពី​អ្នក ហើយ​ទ្រង់​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះ​អ្នក។ គ្រាន់តែ​អ្នក​ចូល​ទៅ​រក​ទ្រង់​ដោយ​អធិស្ឋាន ហើយ​ទូល​ថ្វាយ​ទ្រង់​ពី​គ្រប់​បញ្ហា​ដែល​អ្នក​មាន ព្រោះ​ទ្រង់​ត្រៀម​អង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​ជួយ​អ្នក។ អ្នក​អាច​អោន​ក្បាល​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ទ្រង់​នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏បាន។ ថ្ងៃ​ណា​មួយ​ព្រះ​យេស៊ូវ​នឹង​យាង​មក​​ម្ដង​ទៀត! នៅ​ពេល​ដែល​ទ្រង់​យាង​មក​វិញ ទ្រង់​នឹង​នាំ​អស់​អ្នក​ណា​ដែល​ជឿ​ទ្រង់ ទៅ​ឋានសួគ៌​ជាមួ​យ​នឹង​ទ្រង់​មិន​ខាន។៚

Amharic Arabic Assamese Bemba (Zambia) Bengali Cebuano Chinese Dutch English Ewe French German Haitian Creole Hindi Indonesian Japanese Karbi Kazakh Kinyarwanda Korean Lingala Malagasy Mongolian Mossi Nepali (Macrolanguage) Norwegian Nyanja Oromo Persian Plautdietsch Polish Portuguese Punjabi Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tajik Telugu Thai Tonga (Zambia) Turkish Ukrainian Uzbek Vietnamese Waray (Philippines)

22 កក្កដា 2018 in  ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, មិត្តភាព, ភាពឯកា 1 minute