កំពុងផ្ទុកបញ្ជីស្វែងរក
គ្មានការស្វែងរកថ្មីៗនេះទេ
គ្មានទិន្នន័យ per "Query here"
ស្វែងរកដោយ FlexSearch
គេហទំព័័រដែលអ្នកកំពុងតែស្វែងរកគ្មានទេ ឬបានផ្លាស់ប្ដូរ។
[attach] តើអ្នកធ្លាប់បានក្រឡេកមើលជុំវិញខ្លួនហើយឆ្ងល់ថា តើអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមដោយរបៀបណា? គឺមានសត្វពាហនៈ សត្វស្លាប ដើមឈើ និងរុក្ខជាតិជាច្រើនប្រភេទនៅលើផែនដី។ តើរបស់ទាំងអស់នោះកើតចេញពីណា? តើរបស់ទាំងអស់នោះមានតាំងពីដើមមកឬ? ចុះចំណែកមនុស្ស? យើងក្រឡេកមើលមកសារពាង្គកាយយើង ហើយមើលពីរបៀបដែលរាងកាយធ្វើចលនា យើងប្រើភ្នែកដើម្បីមើល ត្រចៀកដើម្បីស្តាប់ និងដៃជើងសម្រាប់ធ្វើការងារផ្សេងៗ និងទៅទីកន្លែងណាដែលយើងចង់ទៅ។ តើទាំងអស់នេះកើតឡើងតាំងតែពីដើមមក ឬក៏មានអ្នកណាម្នាក់បង្កើតមក? ចម្លើយសម្រាប់សំនួរទាំងអស់នេះមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ដែលជាព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានប្រាប់យើងពីការបង្កើតនៃពិភពលោក ខគម្ពីរដំបូងនៅក្នុងព្រះគម្ពីរបានចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេយ និងផែនដី» (លោកុប្បត្តិ ១.១)។ មុនដែលផែនដីបានបង្កើតមក គឺមានវត្តមានរបស់ព្រះរួចទៅហើយ។ ព្រះតែងតែមានវត្តមាន ទ្រង់គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់។ នៅក្នុងជំពូកដំបូងនៃព្រះគម្ពីរលោកុប្បត្តិ បានបង្រៀនយើងថា ព្រះបានបង្កើតពិភពលោក និងរបស់សព្វសារពើក្នុងរយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីមួយ ព្រះបានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» ដូច្នេះ ក៏មានពន្លឺឡើង។ ទ្រង់បានញែកពន្លឺចេញពីភាពងងឹត ហើយបានហៅថា “ថ្ងៃ” និង “យប់”។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតផ្ទៃមេឃ។ [attach] នៅថ្ងៃទីបី ទ្រង់បានញែកដីចេញពីទឹក ហើយបានហៅថាជា “ផែនដី” និង “សមុទ្រ”។ ទ្រង់បានបង្កើតស្មៅ រុក្ខជាតិ និងដើមឈើ ហើយបង្កើតឲ្យពួកវាបង្កើតគ្រាប់ពូជដើម្បីបណ្តុះរុក្ខជាតិ និងដើមឈើតាមពូជរបស់ពួកវា។ [attach] នៅថ្ងៃទីបួន ព្រះបានបង្កើតតួពន្លឺយ៉ាងធំ២។ ព្រះអាទិត្យគឺជាពន្លឺធំជាងដើម្បីបំភ្លឺពេលថ្ងៃ និងព្រះច័ន្ទគឺជាពន្លឺតូចជាងដើម្បីបំភ្លឺពេលយប់ ដោយព្រោះពន្លឺទាំង២យើងមានថ្ងៃ ខែ និងឆ្នាំ។ ទ្រង់ក៏បង្កើតផ្កាយទាំងអស់ផងដែរ។ នៅថ្ងៃទីប្រាំ ព្រះបានបង្កើតសត្វស្លាប និងត្រីទាំងអស់។ នៅថ្ងៃទីប្រាំមួយ ព្រះបានបង្កើតសត្វពាហនៈដែលដើរ និងលូនវារនៅលើផែនដី ហើយទ្រង់បង្កើតឲ្យពួកវាបង្កើតកូនទៅតាមពូជវានិមួយៗ។ ព្រោះទ្រង់បង្កើតរបៀបនេះ ដើម្បីឲ្យមានវដ្តជីវិត ចាស់ក៏ស្លាប់ទៅ ហើយមានកូនថ្មីកើតមកទៀតដើម្បីមកបំពេញវិញ។ [attach] នៅថ្ងៃទីប្រាំមួយ ព្រះក៏បានបង្កើតមនុស្សឲ្យមានរូបដូចអង្គទ្រង់ សូនគាត់ចេញពីធូលីនៃផែនដី។ ទ្រង់ជ្រាបថា គាត់នឹងត្រូវការអ្នកណាម្នាក់ដើម្បីជាជំនួយគាត់ ដូច្នេះ ទ្រង់បានយកឆ្អឹងជំនីរមួយពីបុរស ហើយបង្កើតស្ត្រីម្នាក់។ ទ្រង់មានបន្ទូលប្រាប់ពួកគេទាំង២ឲ្យបង្កើតកូនជាច្រើនឡើងពាសពេញលើផែនដី ហើយឲ្យមានអំណាចគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើត។ បន្ទាប់ពីទ្រង់បានបង្កើតរបស់សព្វសារពើមក ទ្រង់ទតឃើញទាំងអស់ថាល្អ។ ព្រះបានបង្កើតផែនដីជាទីលំនៅរបស់មនុស្ស ហើយមនុស្សគឺសម្រាប់គោរពថ្វាយបង្គំលើកតម្កើងព្រះ។ ទ្រង់ក៏បានបង្កើតមនុស្សដើម្បីគ្រប់គ្រង និងថែរក្សារបស់សព្វសារពើដែលទ្រង់បានបង្កើត។
មុនពេលអ្វីៗកើតមានមកលើផែនដីនេះ គឺមានព្រះជាម្ចាស់ ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គទាំងបីគឺរួមតែមួយមានន័យថា ទ្រង់គឺជាព្រះត្រៃឯក ហើយទ្រង់ក៏ជាអ្នកបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដីនេះផង។ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ ទ្រង់បានបង្កើតមនុស្សដូចជាព្រះអង្គផ្ទាល់ ហើយបានដាក់ពួកគេនៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយ។ អ្វីៗដែលមាននៅក្នុងសួនច្បារនោះគឺល្អឥតខ្ចោះគ្មានទុក្ខវេទនាឬជម្ងឺអ្វីមកបំផ្លាញដល់មនុស្ស រុក្ខជាតិ និងសត្វនានានៅក្នុងសួននោះឡើយ។ មនុស្សមិនបានស្ដាប់តាមបង្គាប់ព្រះអង្គឡើយ។ ការមិនស្ដាប់បង្គាប់នេះហើយ ដែលបានកើតចេញជាអំពើបាប ហើយអំពើបាបនោះបានបំបែកមនុស្សអោយចេញឆ្ងាយពីព្រះជាម្ចាស់។បន្ទាប់ពីពួកគេបានបះបោរ និងមិនស្ដាប់បង្គាប់ព្រះអង្គរួចមក ពួកគេត្រូវបាននិរទេសចេញពីទឹកដីដ៏សម្បូរសប្បាយ និងស្រស់ស្អាតនោះភ្លាម។ ព្រះជាម្ចាស់បានចាត់ទេវតាពីអង្គឲ្យនៅចាំយាមច្រកចូល ដើម្បីមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅក្នុងសួននោះបានឡើយ។ ព្រោះតែមនុស្សលោកបានឈប់គោរពនិងឈប់ស្ដាប់បង្គាប់ព្រះជាម្ចាស់ដូច្នេះហើយ ទើបទុក្ខវេទនា ជម្ងឺ និងសេចក្ដីស្លាប់បានកើតមានឡើងនៅលើផែនដីយើងនេះ។ ក្រោយពីមនុស្សលោកត្រូវបានបណ្ដេញចេញពីសួនច្បារនោះ ព្រះអង្គបានបង្គាប់ពួកគេឲ្យយកសត្វជំទង់ដែលល្អឥតខ្ចោះ មកធ្វើជាយញ្ញបូជាដើម្បីលោះបាបពួកគេ។ យញ្ញបូជាដែលពួកគេបានថ្វាយនោះ មិនបានលាងសំអាតបាបរបស់ពួកគេនោះទេ ប៉ុន្តែវាជាការចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកយញ្ញបូជាដ៏វិសុទ្ធ ដែលព្រះជាម្ចាស់នឹងប្រទានឲ្យ។ ព្រះជាម្ចាស់មានបន្ទូលសន្យាថា «ថ្ងៃណាមួយទ្រង់នឹងបញ្ជូនព្រះបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវអោយយាង មកផែនដី ដើម្បីធ្វើជាយញ្ញបូជាលើកចុងក្រោយបង្អស់ដល់មនុស្សលោក»។ ជិត៤០០០(បួនពាន់)ឆ្នាំក្រោយមក នៅទីស្រុកណាសារែ៉ត មានស្រីក្រមុំម្នាក់ឈ្មោះនាងម៉ារីបានរស់នៅទីនោះ នាងបានភ្ជាប់ពាក្យ ហើយក៏ជិតរៀបការជាមួយនឹងលោកយ៉ូសែប ដែលត្រូវជាគូរដណ្ដឹងថែមទៀតផង។ ថ្ងៃមួយមានទេវតាមួយអង្គបានបង្ហាញខ្លួននៅចំពោះនាង ហើយបានប្រាប់នាងថា «នាងនឹងមានបុត្រដ៏ពិសេសមួយអង្គ។ ឪពុករបស់បុត្រនេះមិនមែននៅលើផែនដីនេះទេ ប៉ុន្តែបុត្រនោះគឺជាបុត្រានៃព្រះជាម្ចាស់វិញទេតើ! ហើយនាងត្រូវថ្វាយព្រះនាមថា យេស៊ូវ។» ក្រោយពេលដែលទេវតាបានមកជួបលោកយ៉ូសែបនិងនាងម៉ារីហើយ ពួកគេក៏បានធ្វើដំណើរផ្លូវឆ្ងាយទៅភូមិបេថ្លេហិម ដើម្បីបង់ពន្ធនានារបស់ពួកគេ។ នៅពេលពួកគេបានទៅដល់ភូមិបេថ្លេហិម នៅក្នុងក្រុងមានមនុស្សជាច្រើនពីគ្រប់ទិសទីស្នាក់នៅទីនោះ។ ពួកគេចង់រកកន្លែងស្នាក់នៅ ប៉ុន្តែគ្មានបន្ទប់ទំនេរសោះនៅក្នុងផ្ទះញាតិរបស់ពួកគេ ដូច្នោះពួកគេក៏បានទៅសំរាកនៅក្នុងក្រោលសត្វ។ យប់មួយព្រះអង្គម្ចាស់យេស៊ូវក៏បានប្រសូតនៅក្នុងក្រោលសត្វនោះទៅ។ នាងម៉ារីបានរុំព្រះបុត្រាតូចយេស៊ូវនឹងក្រណាត់ដ៏ស្អាតយ៉ាងណែន ហើយបានដាក់ទ្រង់ផ្ទំនៅក្នុងស្នូកសត្វ។ យប់នោះឯង នៅទីវាលទួលមួយខាងក្រៅទីក្រុង ពួកអ្នកគង្វាលចៀមកំពុងចាំយាមចៀមរបស់ពួកគេ។ ភ្លាមនោះមានទេវតាមួយអង្គបានបង្ហាញខ្លួននៅចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះបានចាំងចែងមកលើពួកគេផងដែរ។ ទេវតាប្រាប់ពួកគេថា «កុំខ្លាចអី ខ្ញុំនាំដំណឹងល្អមកប្រាប់រាល់គ្នា គឺជាដំណឹងល្អដែលនាំមកនូវក្ដីអំណរដ៏អស្ចារ្យសំរាប់មនុស្សលោកទាំងអស់។ នៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គបានប្រសូតហើយ ទ្រង់មានព្រះនាមថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់។ អ្នករាល់គ្នានឹងឃើញព្រះបុត្រាតូចមួយអង្គរុំនឹងក្រណាត់ផ្ទំនៅក្នុងស្នូក»។ នោះស្រាប់តែមានពួកទេវតាបរិវារជាច្រើនពីស្ថានសួគ៌មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ។ ពួកទេវតាបានច្រៀងថា «សិរីសួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្ដនៅកណ្ដាលចំណោមមនុស្សនៅផែនដីដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»។ ពេលដែលពួកទេវតាបានហោះបាត់ទៅហើយ ពួកអ្នកគង្វាលបានទុកចៀមរបស់គេ ហើយបានរត់ទៅយ៉ាងលឿនតម្រង់ទៅភូមិបេថ្លេហិម។ នៅទីនោះពួកគេបានឃើញព្រះបុត្រាតូចដូចដែលទេវតាទើបបានប្រាប់ពួកគេ។
តើអ្នកជាមនុស្សដែលមានចិត្តសប្បាយរីករាយមែនទេ? ឬក៏អ្នកជាមនុស្សដែលកំពុងតែឈឺចាប់ហើយនិងភ័យខ្លាចភាពបរាជ័យក្នុងជីវិតមែនទេ? អ្នកប្រាថ្នាចង់ឲ្យខ្លួនឯងអាចគេចផុតពីភាពឈឺចាប់ ប៉ុន្ដែអ្នកមិនដឹងថា ត្រូវធ្វើយ៉ាងណាមែនទេ? អ្នកប្រហែលជាសួរខ្លួនឯងថា “តើខ្ញុំអាចសប្បាយរីករាយម្ដងទៀតបានដែរឬទេ?” ខ្ញុំមានដំណឹងល្អសំរាប់អ្នក! មានម្នាក់ ដែលអាចជួយអ្នកហើយនិងអាចរំដោះអ្នកឲ្យរួចផុតពីបាបបាន ព្រមទាំងអាចផ្ដល់សុភមង្គលដ៏យូរអង្វែងដល់អ្នកបាន។ ទ្រង់មានព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីទ្រង់។ ទ្រង់ជាព្រះជាម្ចាស់ ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើក្នុងពិភពលោកនេះ។ ព្រះអង្គបានបង្កើតអ្នក ហើយនិងខ្ញុំ។ ព្រះអង្គស្រឡាញ់យើងគ្រប់គ្នានៅលើផែនដីនេះ ទ្រង់ពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ហេតុនេះហើយ បានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទដែលជារាជបុត្រាតែមួយអង្គ គត់មកលើពិភពលោកនេះ។ កាលទ្រង់គង់នៅលើផែនដីនេះ ទ្រង់បានព្យាបាលជម្ងឺឲ្យដល់មហាជនជាច្រើនបានជាសះស្បើយ ព្រមទាំងជួយសម្រាលទុក្ខដល់អ្នកដែលមានចិត្តសោកសង្រេងឲ្យបានធូរស្បើយ ហើយនិងព្យាបាលភ្នែកដែលខ្វាក់ឲ្យភ្លឺឡើយវិញ។ ទ្រង់បានបង្រៀនមនុស្សនូវកិច្ចការជាច្រើន។ រឿងទាំងអស់នេះគឺមានចែងទុកក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវចង់ឲ្យយើងយល់ពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះបិតារបស់ទ្រង់មានចំពោះយើងរាល់គ្នា។ ទ្រង់បានរៀបរាប់នូវសាច់រឿងនេះដូចខាងក្រោមហើយក៏បានពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះបិតាទ្រង់ផងដែរ។ មានបុរសម្នាក់ បានរស់នៅយ៉ាងសប្បាយរីករាយនៅក្នុងទីក្រុងមួយជាមួយកូនប្រុស២នាក់របស់គាត់។ គាត់បានគិតថាអ្វីៗសុទ្ឋតែប្រសើរ។ ថ្ងៃមួយ កូនប្រុសម្នាក់របស់គាត់បានបះបោរ ហើយមករកគាត់រួចនិយាយថា “ខ្ញុំមិនចូលចិត្ដផ្ទះនេះទេ។ ខ្ញុំចង់មានជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំនឹងចាកចេញពីទីនេះ សូមចែកទ្រព្យសម្បត្ដិដែលជាមរតកឲ្យមកខ្ញុំ”។ ឪពុកពិតជាពិបាកចិត្ដណាស់ តែគាត់បានឲ្យលុយទៅកូនគាត់ និងព្រមឲ្យគេទៅ។ គាត់នឹកក្នុងចិត្តថា “តើនឹងអាចជួបកូនគាត់ម្ដងទៀតដែរឬទេ?” ហេតុអ្វីបានជាកូនប្រុសគាត់បះបោរយ៉ាងនេះ? កូនប្រុសបានចាកចេញទៅឆ្ងាយ ហើយសប្បាយរីករាយជាមួយនឹងលុយនិងមិត្ដភ័ក្តិរបស់គាត់។ គាត់បានចាយលុយគាត់យ៉ាងខ្ជះខ្ជាយ ហើយនិងធ្វើរឿងអាក្រក់ៗជាច្រើនថែមទៀតផង។ គាត់គិតថាអ្វីៗនៅពេលនេះគឺល្អណាស់សំរាប់គាត់ហើយ។ រហូតដល់មានពេលមួយលុយដែលគាត់ធ្លាប់មាន នោះអស់រលីង មិត្ដរបស់គាត់ក៏បានទៅចោលគាត់គ្មានសល់ម្នាក់ ដោយបន្សល់ទុកឲ្យគាត់នៅតែម្នាក់ឯងពោរពេញទៅដោយភាពឈឺចាប់និងភាពសោកស្ដាយ។ តើគាត់គួរធ្វើយ៉ាងណា? ពេលនោះគាត់បានជួបកសិករម្នាក់ ហើយបានបំរើនៅទីនោះ កសិករម្នាក់នោះបានឲ្យគាត់ទៅចិញ្ចឹមជ្រូក។ គាត់មិនបានទទួលអាហារគ្រប់គ្រាន់នោះទេ។ គាត់ឃ្លានខ្លាំងណាស់ស្ទើរតែដាច់ពោះ គាត់បានញ៉ាំចំណីរបស់ជ្រូក។ គាត់បានចាប់ផ្ដើមគិតពីរឿងអាក្រក់ទាំងអស់ដែលគាត់បានធ្វើ និងពីអ្វីៗដែលគាត់បានធ្វើដាក់ឪពុករបស់គាត់។ គាត់ក៏កើតទុក្ខខ្លាំងឡើងៗ។ ថ្ងៃមួយ គាត់បាននឹកចាំពីសេចក្ដីស្រឡាញ់របស់ឪពុកគាត់ ហើយនិងសេចក្តីសប្បុរសរបស់ឪពុកគាត់ កាលគាត់រស់នៅផ្ទះជាមួយឪពុក។ គាត់គិតថា “តើខ្ញុំអាចត្រឡប់ទៅរកឪពុកខ្ញុំវិញបានដែរឬទេ? តើគាត់នឹងអត់ទោសចំពោះអ្វីទាំងអស់ដែលខ្ញុំបានធ្វើដាក់គាត់ដែរឬទេ? តើគាត់នៅតែស្រឡាញ់ខ្ញុំដែរឬទេ? ខ្ញុំមិនសមនិងធ្វើជាកូនរបស់គាត់ទេ។ ខ្ញុំសុំត្រឹមតែជាអ្នកបំរើប៉ុណ្ណោះ បើគាត់ព្រមទទួលយកខ្ញុំ។ មិនយូរប៉ុន្មាន គាត់ក៏បានសំរេចចិត្តទៅផ្ទះឪពុកគាត់។ គាត់ចង់ដឹងថា តើឪពុករបស់គាត់នៅស្រឡាញ់គាត់ឬទេ។ ឪពុកបានរង់ចាំកូនរបស់គាត់ អស់រយៈពេលជាយូរតាំងពីកូនគាត់បានចាកចេញទៅ។ គាត់តែងតែគិតក្នុងចិត្តថា “តើកូនរបស់ខ្ញុំនឹងត្រឡប់មកវិញឬទេ?” ថ្ងៃមួយគាត់បានឃើញមនុស្សម្នាក់ពីចំងាយ “តើអាចជាកូនប្រុសរបស់ខ្ញុំដែរទេ?” គាត់បានរត់ទៅរកដោយលាដៃ ដើម្បីស្វាគមន៍ការត្រឡប់មកវិញ។ គាត់បាននិយាយថា “នេះជាកូនរបស់ខ្ញុំដែលបានបាត់ ប៉ុន្ដែឥឡូវបានរកឃើញវិញហើយ។”